កំហុសទាក់ទងបញ្ហាអនាម័យ៤យ៉ាង ដែលមនុស្សទូទៅជួបប្រទះ
មនុស្សយើងតែងតែមានទម្លាប់ខុសពីគ្នា។ មានរឿងជាច្រើនដែរយើងគិតថា អ្វីដែលយើងកំពុងធ្វើនោះត្រឹមត្រូវ ប៉ុន្តែតាមការពិតទៅ វាអាចប៉ះពាល់ដល់សុខភាព។ ខាងក្រោមនេះ នឹងបង្ហាញដល់អ្នកនូវទម្លាប់មួយចំនួនទាក់ទងនឹងអនាម័យដែលអាចប៉ះពាល់ដល់សុខភាព៖
១) ងូតទឹកច្រើនដងពេក៖ វាច្បាស់លាស់ណាស់ថា ការងូតទឹកពិតជាអាចសំអាតមេរោគចេញនិងដីចេញពីខ្លួនប្រាណរបស់អ្នក។ ភាពកខ្វក់អាចធ្វើអោយអ្នកឈឺនិងប្រព័ន្ធសុខភាពចុះខ្សោយ។ ប៉ុន្តែការងូតទឹកច្រើនដងខ្លាំងពេកក្នុងមួយថ្ងៃៗ ក៏អាចផ្តល់ផលអវិជ្ជមានផងដែរចំពោះរាងកាយរបស់អ្នក។ បើតាមការស្រាវជ្រាវមួយចំនួនបានរកឃើញថា ស្បែកដែលត្រូវបានសំអាតច្រើនដងខ្លាំងពេក វានឹងផ្ដល់ភាពងាយស្រួលដល់ពពួកបាក់តេរីមួយចំនួនងាយជ្រាបចូលក្នុងស្រទាប់ស្បែកយ៉ាងជ្រៅ។
២) ប្រើដៃដើម្បីជូតញើស៖ មនុស្សយើងក៏មានទម្លាប់អាក្រក់មួយដែរ គឺថាអ្នកចូលចិត្តប្រើដៃទៅសំអាត ឬ ជូតញើសក្នុងពេលដែលពួកគេហាត់ប្រាណ ឬ ធ្វើចលនាផ្សេងៗ។ ក្នុងញើសដែលចេញមកតាមស្បែកនោះគឺសម្បូរទៅដោយបាក់តេរីជាច្រើនប្រភេទ ដូច្នេះជម្រើសល្អ យើងរាល់គ្នាគួរតែប្រើកន្សែងជំនួសវិញដើម្បីជូតញើស។
៣) ការប្រើប្រដាប់កាត់ក្រចកដៃរួមគ្នា៖ សមាជិកគ្រួសារ និងមិត្តភ័ក្ដិជាច្រើនចូលចិត្តប្រើរបស់រួមគ្នា ដោយមិនបានគិតពីគុណវិបតិ្តរបស់វាឡើយ។ ប្រដាប់កាត់ក្រចកអាចចម្លងមេរោគជាច្រើន ប្រសិនបើយើងប្រើរួមគ្នា។
៤)ម៉ាស៊ីនបូមធូលី៖ មានមេរោគរាប់មិនអស់ដែលអាចរស់នៅក្រោមកម្រាលព្រំ ដែលម៉ាស៊ីនបូមធូលីមិនអាចកម្ចាត់បានឡើយ។ ការមិនបានសំអាតកម្រាលព្រំទៀងទាត់ និងមិនបានសម្លាប់បាក់តេរី នឹងនាំឲ្យមានបញ្ហាសុខភាព និងមានគ្រោះថ្នាក់ផ្សេង ។ ដូច្នេះអ្នកគួរតែយកកម្រាលព្រំទាំងនោះ ទៅខាងក្រៅដើម្បីសម្អាត ទើបជាការប្រសើរ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.lifehack.org