មូលហេតុ​ទាំង​៣​យ៉ាង​​ដែល​​មនុស្ស​ប្រុស​គួរ​តែ​យំ​​



ការពិតទៅមនុស្សប្រុសមិនហ៊ាននឹងបង្ហូរទឹកភ្នែកចុះឡើយ នៅពេលពួកគេមានការរំជួលចិត្តអ្វីមួយ។ វាបានក្លាយទៅជារឿងសមញ្ញាមួយទៅហើយ ដែលអ្នកមិនប្រទះឃើញបុរសណាយំនោះ។ ទោះបីយំក៏មិនមែនដោយសារតែរឿងពិបាកចិត្តដែរ គឺដោយសារតែការសប្បាយចិត្តខ្លាំងពេក។ ប៉ុន្តែមិនមែនបានន័យថាបុរសទាំងអស់គឺមិនអាចយំនោះទេ។ ខាងក្រោមនេះជាមូលហេតុដែលបុរសត្រូវតែយំខ្លះ៖ ១) អាចជួយបំបាត់ទុក្ខ៖ ក្នុងជីវិតប្រចាំថ្ងៃនេះមិនថាអ្នកណាក៏ដោយតែងមានថ្ងៃខ្លះជួបប្រទះរឿងសប្បាយចិត្ត និងមិនសប្បាយចិត្ត ។ ក្រៅពីការសំងំគិតម្នាក់ឯង ការយំក៏ជាវិធីមួយជួយសម្រួលដល់ការពិបាកចិត្តនានាផងដែរ ។ ភាពតានតឹងនេះ អាចនឹងកម្ចាត់បានតាមវិធីជាច្រើនដូចជាការតាំងសមាធិ ការហាត់ប្រាណ រួមទាំងការយំផងដែរ។ ២) ជាវិធីរំសាយកំហឹងដ៏ល្អ៖ នៅពេលដែលបុរសមានកំហឹងនឹងអ្វីមួយភាគច្រើនអាចថាពួកគេចូលចិត្ត វាយកម្ទេច របោះរបរផ្សេងៗសម្រាប់រំសាយកំហឹងក៏ថាបាន។ ប៉ុន្តែប្រសិនបើពួកគេអាចយំ កំហឹងទាំងនោះក៏អាចនឹងធូរស្រាល ហើយអ្នកក៏មានពេលវេលាគ្រប់គ្រាន់ក្នុងការគិតរកដំណោះស្រាយទៅមុខផងដែរ។ ៣) យំដើម្បីបង្ហាញពីសេចក្ដីស្រលាញ់៖ ការយំគឺមិនមែនតំណាងអោយតែអ្វីដែលអាក្រក់នោះទេ វាក៏ជាសញ្ញាមួយដែលបង្ហាញពី សេចក្ដីត្រេកអរ និងសុភមង្គលរបស់មនុស្សម្នាក់ទៅកាន់អ្នកដទៃផងដែរ។ ឧទាហរណ៍ នោះគឺថាអ្នកយំនៅពេលដែលកូនរបស់អ្នកបានចាប់កំណើតលើភពផែនដី ហើយទឹកភ្នែកនោះគឺបង្ហាញពីសេចក្ដីត្រេកអរដែលអ្នកមានទៅលើរូបគេ។ លើសពីនេះវាក៏បង្ហាញពីសេចក្ដីស្មោះត្រង់ របស់មនុស្សម្នាក់ផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org
X
5s