សញ្ញា៤យ៉ាងដែលបញ្ជាក់ថា អ្នកមានខ្លួនឯងជាសត្រូវ ជាហេតុរស់នៅគ្មានសេចក្ដីសុខសោះ
មានមនុស្សជាច្រើនមិនត្រឹមតែមិនដើរទៅមុន តែបែរជាដើរថយទៅវិញ។ មនុស្សប្រភេទនេះចូលចិត្តនិយាយមកកាន់ខ្លួនឯងនូវពាក្យមួយចំនួនដែលមិនគួរនិយាយ ដូចជា ខ្ញុំឆ្កួត ខ្ញុំល្ងង់ ខ្ញុំមិនអាចធ្វើវាទេ ជាដើម។ អ្នកដែលនិយាយបែបនេះគឺគ្មានថ្ងៃរកឃើញក្តីសុខឡើយ។ ទម្លាប់គឺពិបាកនឹងកែ ប៉ុន្តែមិនមែនមិនអាចទៅរួចនោះទេ។ ដូច្នេះហើយ អ្នកត្រូវរកអោយឃើញនូវសញ្ញាដែលបង្ហាញថាអ្នកជាសត្រូវខ្លួនឯង។ ខាងក្រោមនេះ ជាចំណុចអសកម្មមួយចំនួនដែលនាំឲ្យអ្នកមានខ្លួនឯងជាសត្រូវ ហើយគួរតែប្រញាប់កែប្រែបន្ទាន់៖
១) អ្នកបន្ទោសខ្លួនឯងខ្លាំង៖ ការហៅខ្លួនឯងថាជា «អ្នកចាញ់ឬ មនុស្សអន់»នោះ គឺមិនជួយអោយអ្នកដើរទៅមុនឡើង។ ទោះបីជាអ្នកខំយ៉ាងណាក៏ដោយ បើអ្នកនៅតែហៅខ្លួនឯងអញ្ចឹង អ្នកនឹងគ្មានថ្ងៃងើបមុខរួចឡើយ ព្រោះវាធ្វើឲ្យអ្នកបាក់ទឹកចិត្តលែងចង់ដើរទៅមុខទៀត។ វានេះជាសញ្ញាមួយដ៏អាក្រក់ ដែលអ្នកត្រូវលុបបំបាត់ចោល។
២) អ្នកត្រូវតែគិតពីកំហុសអតីតកាល៖ អ្នកដែលចូលចិត្តគិតតែពីរឿងអតីតកាល គិតពីរឿងដែលមិនល្អ គឺគ្មានថ្ងៃរីកចម្រើននោះទេ ព្រោះអ្នកមិនរស់នៅក្នុងពេលបច្ចុប្បន្ន។ អ្នកត្រូវគិតពីអ្វីបន្ទាន់ និងអ្វីដែលអ្នកអាចធ្វើដើម្បីអោយជីវិតរបស់អ្នកកាន់តែប្រសើរបានឡើយ។
៣)អ្នកមិនអភ័យទោសខ្លួនឯងឬអ្នកដទៃ៖ ការលើកលែងទោសមិនមែនជាភាពទន់ខ្សោយនោះទេ ប៉ុន្តែវាជាចំណុចល្អមួយក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះវាមិនត្រឹមតែផ្ដល់ឱកាសឲ្យអ្នកដទៃបានកែខ្លួននោះទេ វាថែមទាំងជួយឲ្យអ្នករស់នៅប្រកបដោយសេចក្ដីសុខទៀតផង។
៤) ចូលចិត្តប្រៀបធៀប៖ អ្នកដែលចូលចិត្តប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ដោយច្រើនតែឃើញគេល្អជាងខ្លួន។ ដូច្នេះហើយ អ្នកមិនដែលពេញចិត្តនឹងជីវិតខ្លួនឯងឡើយ។ ដូច្នេះហើយ អ្នកគិតតែក្នុងផ្លូវអវិជ្ជមានចំពោះខ្លួនឯងប៉ុណ្ណោះ។
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.guidedmind.com