រឿងបួនយ៉ាង ដែលអ្នកមិនគួរភ្លេចដាច់ខាតក្នុងឆាកជីវិតរបស់អ្នក
អ្វីដែលសំខាន់ជាងគេក្នុងមួយជីវិតរបស់មនុស្សគឺរស់នៅអោយសប្បាយ។ អស់រយៈពេលជាច្រើនឆ្នាំ ជីវិតម្នាក់ៗសុទ្ធតែមានការផ្លាស់ប្ដូរ។ មនុស្សរាល់គ្នាចំណាយពេលជាច្រើនក្នុងការងារ។ តើអ្វីទៅដែលសំខាន់ជាងគេនោះ?
១) សុខភាពគួរតែឈរលំដាប់ទីមួយ៖ ដូចសុភាសិតមួយបានពោលថា «សុខភាពជាទ្រព្យសម្បត្តិពិតប្រាកដ មិនមែនមាសពេជ្រនោះទេ»។ ការមានសុខភាពល្អទាំងផ្លូវកាយនឹងផ្លូវចិត្តគឺជាវិធីមួយដែលអាចជួយអ្នកសម្រេចកិច្ចការក្នុងជីវិតបាន។ ម៉្យាងវិញទៀតវាជួយអោយអ្នកគេចផុតពីជំងឺផ្សេងៗ។
២) ទំនាក់ទំនង៖ អ្នកណាក៏ទទួលបានក្តីស្រឡាញ់ដែរ។ ក៏ប៉ុន្តែអ្នកមិនអាចទទួលហើយ រួចក៏គ្រវែងចោលនោះទេ ពោលគឺអ្នកត្រូវមើលថែវា។ មនុស្សជាច្រើនជួបបញ្ហានេះក៏ព្រោះថា ពួកគាត់មិនយោគចិត្តទុកដាក់នឹងវា។
៣) ភាពវិជ្ជមានចំពោះខ្លួនឯង៖ បើអ្នកមិនមានភាពវិជ្ជមានចំពោះខ្លួនឯងទេ អ្នកនឹងខ្វល់ពីអ្វីដែលអ្នកដទៃគិត។ ហើយវាធ្វើឲ្យការគិតរបស់អ្នកដទៃធ្ងន់ជាងអ្វីដែលអ្នកគិតចំពោះខ្លួនឯង។ នៅពេលអ្នកមានគំនិតល្អចំពោះខ្លួនឯង វានឹងធ្វើឲ្យអ្នកមានទំនុកចិត្ត និង មានកម្លាំងចិត្តក្នុងការធ្វើកិច្ចការផ្សេងៗប្រកបដោយជោគជ័យ។
៤) កុំភ្លេចក្តីសុបិន និង គោលបំណងរបស់អ្នក៖ សាកស្រមៃមើល បើថ្ងៃនេះជាថ្ងៃចុងក្រោយក្នុងជីវិតរបស់អ្នក តើអ្នកនឹងធ្វើអ្វី?ជីវិតគឺខ្លីណាស់។ វាពិតជា មានការពិបាកក្នុងការស្វែងរកផ្លូវដែលសង្គមជាអ្នកអោយតម្លៃលើភាពជោគជ័យរបស់អ្នក។ ដូច្នេះហើយ អ្នកត្រូវដឹងថាមិនមែនសង្គមជាម្ចាស់សុបិន ឬ ជាអ្នកកំណត់ផ្លូវដែលអ្នកត្រូវតែដើរនោះទេ ពោលគឺអ្នកជាម្ចាស់សុបិនខ្លួនឯង៕
ប្រែសម្រួលដោយ៖ អឹុង មួយយូ
ប្រភព៖ www.powerofpositivity.com