រោគ​សញ្ញា​ទាំង​៦​​ បង្ហាញ​ថា​​ជំងឺ​មហារីក​ប្រហែលជាកំពុង​ចាប់​ផ្ដើម​លូតលាស់នៅរាងកាយរបស់អ្នក​



វាពិតជាល្អណាស់ប្រសិនបើយើងមានប្រព័ន្ធអេឡិចត្រូនិកនៅក្នុងខ្លួន ដូចនេះនៅពេលមានជំងឺមហារីកដែលវាចង់មកកកើតក្នុងខ្លួននោះ វានឹងលោតជាសញ្ញាឲ្យអ្នកបានដឹងមុន។ ផ្ទុយទៅវិញ យើងពិតជាមិនអាចដឹងបានឡើយថាក្នុងខ្លួនយើង អាចនឹងមានជំងឺមហារីកមែននោះ។ ដូចនេះដើម្បីកុំឲ្យវាកាន់តែហួសពេល អ្នកត្រូវចេះសង្កេតមើលអាការៈដោយខ្លួនឯងដូចជា៖ ១) ដុំពក រឹង៖ ដុំពក រឹងនេះក៏អាចជារោគសញ្ញាមួយដែលបង្ហាញថាអ្នកអាចមាន ជំងឺមហារីកផងដែរ។ ដូចនេះអ្នកត្រូវស្ទាបនៅបរិវេណដូចជា ដើមទ្រូង ក្លៀក បំពង់ក និងពោះផងដែរ។ អ្នកត្រូវសង្កេតមើលវា ដើម្បីជៀសវាងការរីកលូតលាស់កាន់តែធំទៅធំទៅ។ ២) រមាស់ស្បែក៖ ការរមាស់ស្បែកនេះក៏អាចពាក់ព័ន្ធទៅនឹងការកើតមហារីកដែរព្រោះ នៅពេលមហារីកទាំងនោះចាប់ផ្ដើមកកើតនៅកន្លែងណាមួយ។ លំហូរឈាមក៏មានការកើនឡើង ហើយបរិវេណនោះនឹងកាន់តែក្ដៅលើសពីធម្មតា ដែលជាហេតុនាំឲ្យបរិវេណនោះ ឡើងក្រហម ហើយរមាស់ថែមទៀតផង។ ៣) ដំបៅដែលមិនងាយសះ៖ នៅពេលអ្នកមានរបួស ឬក៏មុត នឹងអ្វីមួយដែលនាំឲ្យមានដំបៅ ប៉ុន្តែដំបៅនោះវាហាក់ដូចជាមិនឆាប់សះ នោះវាជាសញ្ញាបង្ហាញថាជំងឺមហារីកកំពុងចាប់ផ្ដើមលូតលាស់ក្នុងខ្លួនអ្នក ហើយ។ ប្រសិនបើអ្នកមានអាការៈបែបនេះអ្នកត្រូវតែសំអាតដំបៅនោះឲ្យបានស្អាត ជៀសវាងមេរោគនានាកកើតឡើង ហើយត្រូវទៅពិនិត្យឈាមដើម្បីដឹងឲ្យកាន់តែច្បាស់។ ៤) ពងមាត់និងអណ្ដាត៖ រោគសញ្ញាដែលមហារីកកំពុងចាប់ផ្ដើមលូតលាស់ក្នុងខ្លួន នោះគឺការពងមាត់និងអណ្ដាតក៏ដូចជាបំពង់កក៏មាន។ ៥) ទឹកនោមមានការផ្លាស់ប្ដូរ៖ វាក៏ជារឿងដែលអ្នកត្រូវតែបារម្ភផងដែរ នៅពេល ទឹកនោមរបស់អ្នកមានការផ្លាស់ប្ដូរ ដូចជាក្លិន និងការហូររបស់វាផងដែរ។ ៦) ក្អក៖ នៅពេលអ្នកក្អកខុសពីធម្មតាក៏បញ្ជាក់ថាអ្នកមានជំងឺមហារីក ផងដែរ ។ វាអាចជាមហារីកសួត បំពង់អាហារ បំពង់ក ឬក្រពះជាដើម៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s