តើ​លោក​អ្នក​គួរ​ពិចារណា​ទៅ​លើ​ចំណុច​អ្វី​ខ្លះ មុន​​សម្រេច​ខ្ចី​បំណុល​ពី​ធនាគារ​ដើម្បី​ទិញ​ផ្ទះ?​



នៅពេលលោកអ្នកចង់ប្រើប្រាស់សេវាប្រាក់កម្ចី/បង់រំលស់នោះ ដំណើរការនៃការជ្រើសរើសប្រភេទសេវាប្រាក់កម្ចី និងគ្រឹះស្ថានហិរញ្ញវត្ថុនោះ ពិតជាអាចមានភាពសាំញ៉ាំ ដោយហេតុថា មានគ្រឹះស្ថានធនាគារពាណិជ្ជចំនួនលើសពី៣៥កន្លែង បានបម្រើការនៅប្រទេសកម្ពុជា ដូច្នេះការស្វែងរកគ្រឹះស្ថានផ្តល់សេវាប្រាក់កម្ចីមួយដែលល្អ នឹងជឿទុកចិត្តបាន អាចមានភាពលំបាកសម្រាប់លោកអ្នក។

បើសិនជាលោកអ្នកធ្វើការសម្រេចចិត្តជាដំណាក់កាលៗ លោកអ្នកអាចចៀសវាងបញ្ហាមួយចំនួនដូចជា ការមិនពេញចិត្ត ភាពមួម៉ៅ និងអាចសន្សំពេលវេលាបានច្រើន។

ជាទូទៅ សេវាប្រាក់កម្ចីទិញផ្ទះនៅប្រទេសកម្ពុជា មានអត្រាការប្រាក់ប្រែប្រួល ដែលវាមានន័យថា ធនាគារនោះ នឹងកែប្រែអត្រាការប្រាក់ នៅក្នុងលក្ខខណ្ឌកម្ចីប្រាក់នោះ ដោយពួកគេមានសិទ្ធិធ្វើការផ្លាស់ប្តូរ។ ទាក់ទងនឹងបញ្ហានេះ អ្នកត្រូវជ្រើសរើសធនាគារណា ដែលមានកេរ្តិ៍ឈ្មោះល្អ និងមានប្រព័ន្ធហិរញ្ញវត្ថុរឹងមាំ។

• ប្រសិនបើធនាគារផ្តល់ប្រាក់កម្ចីនោះ មិនអាចឆ្លើយនឹងសំណួររបស់អ្នកបានទេ អ្នកគួរស្វែងរកធនាគារផ្សេងទៀត។ គួរស្វែងរកធនាគារផ្តល់ប្រាក់កម្ចីណា ដែលមានលក្ខខណ្ឌ និងបទពិសោធក្នុងវិស័យសេវាប្រាក់កម្ចីនេះត្រឹមត្រូវដែលមិនមែនជាគ្រឹះស្ថានដែលមានឯកទេសលើគ្រប់សេវាកម្មនោះទេ។

• មានធនាគារពាណិជ្ចភាគច្រើន មានលក្ខណៈស្រដៀងគ្នា នៅពេលអ្នកប្រៀបធៀបការចំណាយ លើបែបបទសេវាផ្តល់ប្រាក់កម្ចីនោះ។ ជាទូទៅអ្នកត្រូវបង់ប្រាក់ដើម្បីទទួលយកសេវាប្រាក់កម្ចីនោះ (ប្រាក់រត់ការណ៍ ឬសេវាធ្វើលិខិតស្នាម) សេវាផ្លូវច្បាប់ និងការប៉ាន់តម្លៃ និងការធានារ៉ាប់រង លើទ្រព្យសម្បត្តិដែលអ្នកទិញនោះ។

• ធនាគារភាគច្រើន តម្រូវឲ្យអតិថិជនបង់៣ភាគរយនៃប្រាក់កម្ចីទាំងការទាំងដើម ដោយឡែក បើសិនជាពួកគេចង់សងប្រាក់បន្ថែម ឬក៏បង់ប្រាក់កម្ចីផ្តាច់ នៅក្នុងរយៈពេល៣ឆ្នាំ មានធនាគារខ្លះទៀតផ្តល់តម្លៃការប្រាក់ខុសៗគ្នា។

• ត្រូវសួរសំណួរលម្អិតទាក់ទងនឹងលក្ខខណ្ឌ និងច្បាប់នៃសេវាប្រាក់កម្ចីនោះ ៖ សួរពីការបំពេញបែបបទនៃការទទួលយកសេវាប្រាក់កម្ចីនោះ។ ហើយថាតើលោកអ្នកត្រូវបង់សេវានោះភ្លាមៗ ឬក៏បង់ប្រចាំឆ្នាំ ហើយវាចំណាយរយៈពេលប៉ុន្មានដើម្បីបានសិទ្ធិប្រើប្រាស់សេវាប្រាក់កម្ចីនោះ ហើយការបង់ប្រាក់ប្រចាំខែ មានចំនួនប៉ុន្មាន ហើយត្រូវបង់ជាសាច់ប្រាក់ ឬវេរតាមប្រព័ន្ធធនាគារ តាមរយៈគណនេយ្យផ្ទេរប្រាក់របស់អ្នកខ្ចី ឬយ៉ាងណា?

• ចំណុចមួយទៀតដែលលោកអ្នកត្រូវពិចារណា ទាក់ទងនឹងសេវាប្រាក់កម្ចីនោះ គឺការពង្រីកសេវាប្រាក់កម្ចីនោះខ្លួនឯង។ វាមានសារៈសំខាន់ បើលោកអ្នកដឹងថា លោកអ្នកអាចពង្រីកអចលនទ្រព្យរបស់លោកអ្នកបាន ដោយធ្វើការទិញអចលនទ្រព្យបន្ថែមមួយទៀត ឬក៏លក់ផ្ទះរបស់លោកអ្នកសិន ដើម្បីទិញអចលនទ្រព្យមួយផ្សេងទៀត។

• ធនាគារខ្លះ អាចផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួនបាន ប្រសិនបើលោកអ្នក បានលក់ផ្ទះ ហើយចង់បង់ផ្តាច់ប្រាក់កម្ចីនោះ ដើម្បីយកប្លង់ផ្ទេរកម្មសិទ្ធិមកវិញ។ ត្រូវប្រុងប្រយ័ត្ត អំពីចំណុចនេះដែលវាអាចបង្កឲ្យមានឧបសគ្គ ដល់ការលក់អចលនទ្រព្យនោះ។

• ធនាគារខ្លះ តម្រូវឲ្យលោកអ្នក ជូនដំណឹងបីខែមុន ប្រសិនបើលោកអ្នកចង់សងផ្តាច់នូវប្រាក់កម្ចីនោះ ហើយវិធីនេះទៀតសោតជារឿយៗត្រូវបានគេប្រើប្រាស់ ដើម្បីពន្យាពេលរបស់អតិថិជន ក្នុងការផ្ទេរប្រាក់ដែលត្រូវបង់ផ្តាច់នោះ ទៅឲ្យធនាគារមួយទៀត។ បើសិនមានរឿងនេះកើតឡើង អ្នកត្រូវស៊ើបឲ្យដឹង មុនពេលទទួលប្រាក់កម្ចីនោះ។

ផ្ដល់សិទ្ធិ៖ realestate.com.kh

X
5s