អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលសរសេរច្រើន ច្រើនតែមនុស្សឆ្លាត
មនុស្សម្នាក់ៗគួរតែមានទម្លាប់សរសេរ សរសេរឱ្យបានច្រើន គឺកាន់តែល្អ។ អ្នកប្រហែលជាគិតថាវាជារឿងងាយស្រួល សម្រាប់អ្នកនិពន្ធ ប៉ុន្តែពិបាកសម្រាប់អ្នក។ ខាងក្រោមនេះ នឹងបង្ហាញថា ហេតុអ្វីបានជាការសរសេរអាចជួយឱ្យអ្នកឆ្លាតជាងមុនបាន។
១) ការសរសេរជួយរៀបចំភាពរញ៉េរញ៉ៃក្នុងខួរក្បាលរបស់អ្នក និង ជួយអ្នកមានការគិតកាន់តែច្បាស់៖
នេះប្រហែលជារឿងដ៏ល្អបំផុតអំពីការសរសេរ។ ការសរសេរផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ការគិតឡើងវិញ រៀន និងគិតឱ្យបានជ្រាលជ្រៅ។ មនុស្សមួយចំនួនច្រើនគិតថា ពួកគេបានយល់នូវខ្លឹមសាររួចទៅហើយ តែដល់ពួកគេសរសេរក្នុងសៀវភៅទើបពួកគេដឹងថាមានចំនុចខ្លះពួកគេនៅមិនទាន់យល់ច្បាស់នៅឡើយ។
២) ការសរសេរជួយអ្នករៀនអ្វីថ្មីៗជាច្រើន៖ វាមិនមែននៅពេលដែលអ្នកចាប់ផ្តើមសរសេរដែលអ្នកមើលឃើញកាន់តែច្បាស់ ម៉្យាងវិញទៀត អ្នកក៏ក្រេបយកចំនេះដឹង និង រៀនពីវាពេលដែលអ្នកសរសេរវាចូលក្នុងសៀវភៅ។ នេះក៏បង្ហាញពីសិស្សដែលកត់ត្រាមេរៀន រៀនពូកែជាងសិស្សដែលគ្មានការកត់ត្រា។
៣) ការសរសេរជួយអ្នកប្រឆាំងនឹងចំនុចអវិជ្ជមាន និង បង្កើនភាពវ័យឆ្លាត៖ ការសរសេរពីគំនិត និងអារម្មណ៏មិនល្អអំពីការងារ ឬ ផលលំបាក ជួយបុគ្គលិកជម្នះនូវភាពអវិជ្ជមានរបស់ពួកគេ។ ម៉្យាងវិញទៀត ពួកគេអាចទទួលបានគំនិតថ្មីៗ។ និយាយអោយស្រួលយល់ ភាពអវិជ្ជមានជាបន្ទុកដ៏ធ្ងន់ ដូច្នេះ ការសរសេរវាចេញមកក្រៅជួយសម្រួលដល់អារម្មណ៏របស់ពួកគេ៕
ប្រែសម្រួល ៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org