ហេតុ​អ្វី​ការ​យំ ​​អាច​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​កាន់​តែ​ល្អ?​



មនុស្សម្នាក់ៗ មិនចូលចិត្តយំនោះទេ ព្រោះ ពួកគេយល់ថាការយំនេះវាបង្ហាញពីភាពទន់ជ្រាយរបស់មនុស្ស ជាពិសេសយំទាល់តែមានរឿងមិនសប្បាយចិត្ត ឬរឿងមិនល្អកើតឡើង។  តែវាក៏មិនអាចត្រឹមត្រូវទាំងអស់ដែរ ពេលខ្លះការយំនេះក៏អាចធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែល្អផងដែរ។ ខាងក្រោមនេះ គឺជាហេតុផលដែលអ្នកគួរតែជឿ៖ ) វាធ្វើឲ្យសុខភាពអ្នកល្អ៖ «ការយំគឺវាអាចជួយសម្រួលដល់ភាពតានតឹងទាំងផ្លូវកាយនិងផ្លូវចិត្តដល់មនុស្សគ្រប់គ្នាបាន»។ នេះបើយោងតាមការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត Dr. William H. Frey ស្ថាបនិកមជ្ឈមណ្ឌល Alzheimer's Research Center ។ លោកក៏បានបន្ថែមទៀតដែរថា«ការយំនេះនឹងជួយកាត់បន្ថយជាតិខ្លាញ់ដែលមានក្នុងខ្លួន ព្រមទាំងជួយកាត់បន្ថយសារធាតុគីមីដែលបង្កឲ្យអ្នកកើតជំងឺថប់អារម្មណ៍នានាផងដែរ»។  ) ធ្វើឲ្យអ្នកកាន់តែសប្បាយចិត្ត៖ ការយំនឹងធ្វើឲ្យអារម្មណ៍អ្នកកាន់តែប្រសើរឡើង ។ តាមរយៈការស្រាវជ្រាវមួយបានឲ្យឃើញថា« ៨៨,៨ភាគរយ នៃអ្នកសាកល្បងការស្រាវជ្រាវរបស់លោកគឺមានអារម្មណ៍ធូរស្បើយនឹងកាន់តែសប្បាយចិត្តនៅពេលដែលពួកគេបានបង្ហូរទឹកភ្នែកចេញមក»។ នេះវាបញ្ជាក់ថាការយំ គឺពិតជាអាចនាំយកសេចក្ដីទុក្ខសោកចេញពីខ្លួនអ្នកបាន។ ) ធ្វើឲ្យអ្នកមានភាពប៉ិនប្រសប់ក្នុងការបង្ហាញអារម្មណ៍៖ តាមរយៈការយំនេះ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់មានភាពប៉ិនប្រសប់ក្នុងការបញ្ចេញអារម្មណ៍ទៅកាន់អ្នកដទៃ។ នៅពេលអ្នកយំ អ្នកនឹងអាចបង្ហាញអារម្មណ៍ដែលអ្នកកំពុងមាន យ៉ាងស្មោះត្រង់ អស់ពីចិត្តព្រោះទឹកភ្នែកដែលស្រក់នោះគឺវាកើតឡើងពីទឹកចិត្តពិតរបស់អ្នក។ ) ធ្វើឲ្យអ្នកក្លាយជាមនុស្សស្មោះត្រង់ ៖ ការយំនេះគឺមិនអាចបន្លំ ពីអ្វីមួយបានទេ វាពិតជាបង្ហាញពីអ្វីដែលចិត្តអ្នកកំពុងតែគិតយ៉ាងជាក់លាក់បំផុត។ មនុស្សដែលតែងតែយំ ភាគច្រើន តែងដឹងពីធាតុពិតរបស់ខ្លួនឯង។ នៅពេលដែលអ្នកដឹងច្បាស់ ថាអ្នកជាមនុស្សដូចម្ដេចហើយនោះ អ្នកនឹងក្លាយជាមនុស្សដែលមានតែភាពស្មោះត្រង់សម្រាប់ខ្លួនឯងជារឿងរហូត៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org
X
5s