មនុស្ស ​​៥​ប្រភេទ​​​ដែល​អ្នក​មិន​គួរ​រៀប​ការ​ជាមួយ​ដាច់​ខាត​



ការរៀបការ គឺជាការជ្រើសរើសដៃគូជីវិតសម្រាប់មួយជីវិត។ ប្រសិនបើអ្នកមានការធ្វេសប្រហែសជ្រើសរើសខុសហើយនោះ អ្នកនឹងរស់នៅក្នុងភាពឈឺចាប់អស់មួយជីវិត។ ហេតុនេះវាត្រូវទាមទារឲ្យអ្នកដឹងថា មនុស្សប្រភេទណាខ្លះដែលអ្នកមិនគួរយកធ្វើជាគូអនាគត។ ១) មនុស្សដែលសម្លឹងឃើញតែសម្ភារៈអ្នក៖ មនុស្សប្រភេទនេះជាមនុស្សដែលសម្លឹងឃើញតែអ្វីដែលអ្នកមាន ដូចជាលុយ ឡាន និងសម្ភារៈមានតម្លៃរបស់អ្នក។ ពួកគេមិនបានស្រលាញ់អ្នកដោយស្មោះអស់ពីចិត្តនោះ ទេ ពេលដែលអ្នកបាត់បង់អ្វីទាំងអស់នោះ មនុស្សប្រភេទនោះនឹងចាប់ផ្ដើមងាករេចេញពីអ្នកភ្លាម។ ២) ចូលចិត្តចែចង់អ្នកដទៃ៖ ពួកគេចូលចិត្តចែចង់អ្នកដទៃណាស់ ទោះបីខ្លួនមានមនុស្សជាទីស្រលាញ់ទៅហើយក្ដី។ ថ្ងៃណាមួយគេអាចនឹងមានទំនាក់ទំនងជាមួយមិត្តភ័ក្ដិរបស់អ្នកទៀតក៏ថាបាន។ ៣)  ចូលចិត្តកុហក៖ សូមកុំផ្ដល់ការជឿជាក់ខ្លាំងពេកទៅលើមនុស្សដែលតែងតែកុហកអ្នក។ ការចំណាយពេលរស់នៅជាមួយមនុស្សដែលគ្មានភាពស្មោះត្រង់នេះនឹងកាន់តែធ្វើឲ្យស្នេហាអ្នកខាតបង់ប្រយោជន៍។ ៤) ឆាប់វិនិច្ឆ័យអ្នកដទៃ៖ ជាការពិតណាស់មនុស្សម្នាក់ៗ មានសិទ្ធិផ្ទាល់ខ្លួនក្នុងការបញ្ចេញមតិរិះគន់លើអ្នកដទៃ។ ប៉ុន្តែអ្នកគួរចេញឲ្យឆ្ងាយពីមនុស្សណាដែលឆាប់វិនិច្ឆ័យលើអ្នកដទៃព្រោះពួកគេចូលចិត្តមានគំនិតមិនល្អ ហើយភាគច្រើនតែងចង់មានជម្លោះជាមួយគេឯងណាស់។ ៥) មនុស្សទុទ្ទិដ្ឋិនិយម៖ មនុស្សប្រភេទនេះតែងតែគិតរឿងនានាដែលមិនល្អ ទោះបីរឿងខ្លះដែលមើលទៅវាហាក់ដូចជាមិនអី តែពួកគេតែងគិតថាវាជារឿងធំដែលត្រូវតែខ្វល់ខ្វាយទៅវិញ។ ទាក់ទងជាមួយមនុស្សបែបនេះនឹងធ្វើឲ្យចំណងមិត្តភាពកាន់តែពិបាកទៅពិបាកទៅ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ jarridwilson.com
X
5s