អាហារ​​​៤​យ៉ា​ង​ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​រស់​នៅ​បាន​យូរ​អង្វែង​



អាហារដែលអ្នកបរិភោគរាល់ថ្ងៃ អាចមានផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ព្រោះថា បើសិនជាអ្នកញាំអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ យើងក៏មានសុខភាពល្អ តែប្រសិនបើអ្នកញាំផ្ដេសផ្ដាសមិនចេះគិត វាក៏នឹងប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងខ្លាំងផងដែរ។ ខាងក្រោមនេះគឺជាប្រភេទអាហារ ៤មុខដែលអាចជួយឲ្យអ្នកមានអាយុរស់នៅបានយូរជាងធម្មតា៖ ១) ត្រី៖ ត្រីមានសារធាតុប្រូតេអ៊ីនច្រើន ហើយអ្វីដែលអាចលើកជាឧទាហរណ៍នោះគឺជនជាតិជប៉ុន ជាជនជាតិដែលចូលចិត្តញ៉ាំត្រី។ ដោយសារតែពួកគេចូលចិត្តពិសាត្រី ជាពិសេសគឺត្រីស្រស់ ហេតុដូចនេះហើយបានជាប្រទេសជប៉ុនល្បីខាងប្រជាជនមានអាយុរស់នៅបានយូរអង្វែងជាងគេ។ ២) ប្រេងអូលីវ៖ ការប្រើប្រេងអូលីវយកទៅធ្វើម្ហូបគឺផ្ដល់សុវត្ថិភាពខ្ពស់ដល់សុខភាពរបស់យើង ហើយវាក៏មិនធ្វើឲ្យឡើងជាតិខ្លាញ់នៅក្នុងខ្លួនឡើយ។ ៣) ខ្ទឹម៖ ថ្វីត្បិតតែអ្នកខ្លះ មិនចេះញាំខ្ទឹម តែអ្នកមួយចំនួនទៀតដែលចូលចិត្តទើបដឹងថា ខ្ទឹមធ្វើឲ្យមុខម្ហូបរឹតតែឆ្ងាញ់ហើយឈ្ងុយជាងមុន វាថែមទាំងជួយកាត់បន្ថយអត្រាកើតជំងឺមហារីកបានមួយកម្រិតថែមទៀតផង។ ៤) គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ ភាគច្រើនមានផ្ទុកជាតិហ្វៃប័រ (Fiber) ដែលអាចជួយការពាររាងកាយរបស់អ្នកពីជំងឺរាតត្បាតនានា៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s