រឿងទាំង ៣យ៉ាង ដែលអ្នកមិនគួរធ្វើមុនពេលចេញទៅធ្វើការ
ទម្លាប់នានានៅពេលព្រឹក អាចនឹងជះឥទ្ធិពលខ្លះមកលើការងាររបស់អ្នក។ ប្រសិនបើអ្នកអាចគេចចេញពីទម្លាប់មិនល្អៗខ្លះៗនៅពេលទៅធ្វើការនោះ វាអាចជួយឲ្យអ្នកមានអារម្មណ៍ល្អក្នុងការបំពេញការងារ។ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) កុំទាន់ឆែកសារអ៊ីមែលរបស់អ្នក៖ កុំព្យាយាមឆែកសារអ៊ីមែលរបស់អ្នកមុនពេលអ្នកធ្វើការ ព្រោះ វាមិនទាន់ដល់ពេលដែលអ្នកត្រូវធ្វើរឿងទាំងអស់នោះភ្លាមទេ។ ហេតុអ្វីចាំបាច់ធ្វើខ្លួនអ្នកឲ្យរវល់ ទាំងដែលអ្នកទើបតែក្រោកពីសម្រាកនោះ ព្រោះថាអ្នកមានពេលវេលាច្រើនទៀតសម្រាប់ធ្វើវានៅកន្លែងធ្វើការ។
២) កុំធ្វើឲ្យមានភាពរញ៉េរញ៉ៃសម្រាប់ខ្លួនឯង៖ អ្នកគួរតែរៀបចំអ្វីគ្រប់យ៉ាងឲ្យបានរួចរាល់និងមានសណ្ដាប់ធ្នាប់ នៅពេលយប់ឲ្យបានរួចរាល់ ព្រោះថាអ្នកអាចមានភាពមួរម៉ៅនៅពេលដែលអ្នកមិនទាន់បានរៀបចំអ្វីសោះ ទាំងដែលម៉ោងធ្វើការក៏ជិតដល់។ កុំព្យាយាមធ្វើអ្វីទាំងប្រញាប់ប្រញាល់ ព្រោះភាពប្រញាប់ប្រញាល់នេះ នឹងធ្វើឲ្យអ្នកមានភាពធុញថប់ ហើយមិនមានអារម្មណ៍ស្រស់ថ្លានៅក្នុងម៉ោងធ្វើការងារ។
៣) កុំធ្វើអ្វីទាំងបង្ខំដើម្បីបានទៅធ្វើការ៖ មនុស្សមួយចំនួនតែងតែបង្ខំ ធ្វើនេះធ្វើនោះ ដើម្បីខ្លួនឯងអាចទៅធ្វើការដោយទាន់ពេលវេលា។ ហេតុអ្វីក៏អ្នកមិនធ្វើអ្វីតាមសម្រួលទៅ ព្រោះ ថាការធ្វើបែបនេះគឺអ្នកអនុញ្ញាតឲ្យខ្លួនឯង អាចសម្រួលអារម្មណ៍ឲ្យបានស្រួលមុនពេលធ្វើការ។ អ្នកនឹងមិនយឺតយ៉ាវសម្រាប់ការងារនោះទេ បើអ្នកចេះរៀបចំអ្វីគ្រប់យ៉ាងសម្រាប់ខ្លួនឯង ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.cheatsheet.com