ស្ថានភាព​ទាំង ​៤យ៉ាង​ដែល​អ្នក​គួរ​តែ​បោះបង់​ចាប់​​ពី​ពេល​នេះ​តទៅ​



ការមិនលះបង់ត្រូវបានគេជឿថា ជាថាមពលដ៏ខ្លាំងមួយ។ ជាការពិតណាស់ ការតស៊ូឬ មិនលះបង់ពិតជាបានជួយមនុស្សសម្រេចកិច្ចការអស់ជាច្រើន។ ក៏ប៉ុន្តែ ក៏មានពេលខ្លះដែលមនុស្សព្យាយាមខ្លាំងពេក ហើយធ្លាក់ក្នុងរណ្ដៅជ្រៅមួយដែលពួកគេងើបមិនរួច។ ១) អ្វីដែលអ្នកធ្វើជាប្រចាំថ្ងៃមានការប៉ះពាល់ដល់អ្នក៖ សុភាសិតមួយពោលថា  អ្នកជោគជ័យមិនដែលបោះបង់ ហើយអ្នកបោះបង់មិនដែលជោគជ័យ។ ប្រសិនជាអ្នកធ្វើតាមសុភាសិតនេះ អ្នកអាចមានបញ្ហាជាមិនខាន។ ឧទាហរណ៍ថា អ្នកញុាំអាហារមិនល្អជាប្រចាំថ្ងៃ បើអ្នកមិនបោះបង់ទេ អ្នកនៅមានបញ្ហានៅថ្ងៃអនាគត២) ស្អប់នូវអ្វីដែលធ្វើជាប្រចាំថ្ងៃ៖ ចំណង់ចំណូលចិត្តពិតជាមានសារៈសំខាន់សម្រាប់អ្នកជោគជ័យ។ ប្រសិនជាអ្នកមិនស្រឡាញ់នូវអ្វីដែលអ្នកធ្វើទេ អ្នកដូចត្រូវបានគេបង្ខំឱ្យធ្វើការងារអីចឹង។ បើអ្នកស្អប់នូវអ្វីដែលអ្នកធ្វើ មិនថាអ្នកមានលុយច្រើនទេ ជីវិតរបស់អ្នកគឺរស់នៅដោយគ្មានន័យ។ ៣) នៅពេលអ្នកបានព្យាយាមអស់ពីលទ្ធភាពហើយនៅតែមិនជោគជ័យ៖ មានពេលខ្លះ អ្នកបានព្យាយាមដល់ ២០០នៃលទ្ធផលរបស់អ្នកហើយ ឬ បានព្យាយាមអស់គ្រប់វិធី តែវានៅតែមិនមានអ្វីផ្លាស់ប្ដូរ។ ពេលខ្លះ អ្នកត្រូវស្មោះត្រង់ជាមួយខ្លួនឯងតើអ្នកគួរបន្តធ្វើទៀតទេ។ ៤) ពេលអ្នកមានឱកាសថ្មី៖ អ្នកអាចនឹងបាត់បង់ឱកាសពេលអ្នកផ្ដោតសំខាន់លើអ្វីមួយខ្លាំងពេក។ បើនោះមិនជាអ្វីដែលអ្នកស្រលាញ់ទេ ឬ អ្នកមិនខ្វល់ពីលុយ អ្នកមិនចាំបាច់ផ្លាស់ប្ដូរឡើយ។ តែបើពិតមែននោះ អ្នកគួរតែមានការផ្លាស់ប្ដូរ ព្រោះអ្នកមិនអាចនៅតែមួយកន្លែងក្នុងឆាកជីវិតរបស់អ្នកឡើយ៕ ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.addicted2success.com
X
5s