កំហុស​របប​អាហារ​ទាំង​ ៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​​មាន​បញ្ហា​ធំ​



មានមនុស្សជាច្រើនមិនសូវចាប់អារម្មណ៍ទៅលើការញាំអាហាររបស់ពួកគេប៉ុន្មាននោះទេ ព្រោះពួកគេតែងតែយកលេសមួយថាពួកគេរវល់ឬមិនសូវឃ្លាន។ តែពួកគេប្រហែលជាភ្លេចថា ទាល់តែមានសុខភាពល្អទើបពួកគេអាចសម្រេចបានជោគជ័យតាមអ្វីដែលពួកគេរំពឹងគិតឃើញ។ ខាងក្រោមនេះគឺជាកំហុសដែលអ្នកបំផ្លាញខ្លួនឯងរាល់ថ្ងៃ៖ ១) ញាំអាហារដែលគ្មានប្រូតេអ៊ីន៖ ជាទូទៅ មិនថាក្មេងមិនថាចាស់ទេ គឺចូលចិត្តញាំអាហារណាដែលឆ្ងាញ់ តែពួកគេមិនដែលសូវបានគិតពីគុណភាពក៏ដួចជាអនាម័យនោះទេ។ យ៉ាងណាមិញ ប្រសិនបើអ្នកទទួលសាច់ច្រើនពេក អ្នកអាចនឹងមានបញ្ហាជាមួយនឹងដំណេករបស់អ្នកផងដែរ។ ២) មិនគេងគ្រប់គ្រាន់៖ ការគេងច្រើនគ្រប់គ្រាន់នេះ មិនមែនបានន័យអ្នកនឹងឡើងទម្ងន់នោះទេ តែវានឹងជួយឲ្យអ្នកមានកម្លាំងហើយមានស្មារតីល្អជាងមុន ក្នុងការបំពេញការងាររបស់អ្នក។ បន្ថែមពីលើនោះទៅទៀត បើអ្នកគេងមិនបានគ្រប់គ្រាន់នោះទេ អ្នកនឹងអាចប្រឈមមុខជាមួយនឹងជំងឺនានា ជាពិសេសគឺជំងឺមហារីកឬ ជំងឺទឹកនោមផ្អែមជាដើម។ ៣) ហាត់ប្រាណច្រើនពេក៖ ការធ្វើលំហាត់ប្រាណគឺជារឿងមួយល្អ តែបើអ្នកហាត់ប្រាណច្រើនម៉ោងពេកក្នុងមួយថ្ងៃ វាក៏ផ្ដល់ផលប៉ះពាល់ជាច្រើនដល់សុខភាពរាងកាយរបស់អ្នកដែរ ព្រោះការដែលអ្នកហាត់បែបនេះ គឺមិនមែនអ្នកចង់បានសុខភាពល្អនោះទេ គឺព្រោះអ្នកហាត់ដើម្បីទទួលបានរាងស្អាត ឬមានសាច់ដុំជាដើម។ ៤) ញាំខុសពេលវេលា៖ អ្នកគួរតែកំណត់ខ្លួនឯងថា អាហារពេលព្រឹកត្រូវញាំនៅម៉ោងណា ពេលថ្ងៃនៅម៉ោងណា ហើយពេលល្ងាចនៅម៉ោងណា មិនមែនចេះតែញាំផ្ដេសផ្ដាសបាននោះទេ។ ដោយឃើញជាក់ស្ដែងហើយ ពេលខ្លះនៅពេលដែលអ្នកក្រោកយឺត អ្នកតែងតែយកលេសថាខ្ជិលនេះខ្ជិល នោះ រហូតភ្លេចញាំបាយពេលព្រឹកក៏បាន៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s