រឿងទាំង៣យ៉ាងដែលដើមឈើ អាចបង្រៀនអ្នកអំពីជីវិតបាន
ចង់ក្លាយជាមនុស្សម្នាក់ដែលមានចំណេះដឹងខ្ពស់ហើយអាចរស់នៅប្រកបដោយភាពវ័យឆ្លាតបាន គឺអ្នកត្រូវតែចេះសង្កេតពីអ្វីដែលកើតមាននៅជុំវិញខ្លួន។បន្ថែមពីលើនោះទៅទៀត សូម្បីតែការក្រឡេកមើលទៅដើមឈើហើយគិតឲ្យបានវែងឆ្ងាយក៏អ្នកអាចរៀនពីជីវិតរបស់អ្នកតាមវិធីទាំង ៣យ៉ាងនេះបានដែរ៖
១) ផ្ការីកតាមរដូវ៖ ក្នុងនាមជាមនុស្សម្នាក់ អ្នកចេះតែរៀបចំខ្លួនទៅតាមកាលៈទេសៈ ព្រោះថាក្នុងជីវិតតែងតែភាពឡើងនិងភាពចុះ ដូចនេះអ្នកមិនត្រូវអស់សង្ឃឹមនៅក្នុងជីវិតឡើយ។ នៅពេលដែលអ្នកជួបប្រទះនឹងបញ្ហា អ្នកគួរតែរៀនពីវា ហើយគួរតែរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាវិញល្អជាជាង។ ទោះបីរឿងនោះអាក្រក់ដល់កម្រិតណាក៏ដោយ អ្នកអាចរៀនពីវាបានរហូតប្រសិនបើអ្នកជាមនុស្សដែលគិតវិជ្ជមាន។
២) ឫសដ៏រឹងមាំ៖ អ្នកត្រូវតែស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ ស្គាល់ពីជំហររបស់ខ្លួន ដឹងថាខ្លួនឯងកំពុងតែស្ថិតនៅទីណាសិន ទើបអាចដឹងថា តើផ្លូវណាអ្នកគួរជ្រើសរើសដើម្បីដើរបន្ទាប់? បច្ចុប្បន្ននេះ មានមនុស្សច្រើនណាស់ដែលជួបបញ្ហាដោយសារតែពួកគេមិនដឹងខ្លួនឯងជាអ្នកណា មកពីណា ហើយកំពុងតែឈរនៅកន្លែងណា។
៣) ត្រូវការការស្រោចទឹក៖ បើមិនមាននរណាស្រោចទឹក ឬមិនមានភ្លៀង ដើមឈើនិងរុក្ខជាតិនានាមិនអាចរស់បានយូរនោះទេ គឺប្រៀបបានដូចជាមនុស្សយើងដែរ បើយើងមិនរៀន បើយើងមិនអាន ឬបើយើងមិនធ្វើ តើយើងអាចនឹងមានជីវិតរស់នៅសុខស្រួលបានដូចម្ដេចទៅ? ដូចនេះ បើអ្នករស់នៅចាំព្រេងសំណាង និងក្ដីស្រមៃដោយមិនបានធ្វើអ្វីសោះនោះ ចុងក្រោយ អ្នកនឹងរងទុក្ខជាក់ជាមិនខាន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com