អ្នកស្រាវជ្រាវបង្ហាញពីសញ្ញាទាំង៨បង្ហាញថា សត្វសុនខពិតជាស្រលាញ់ម្ចាស់វាខ្លាំងណាស់
សម្រាប់អ្នកដែលមានសត្វចិញ្ចឹមនៅផ្ទះភាគច្រើន ពួកគេចូលចិត្តចិញ្ចឹមសត្វឆ្កែ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងពីសញ្ញាខ្លះៗដែលវាចង់បង្ហាញមកលើអ្នកថា វាពិតជាស្រលាញ់អ្នក។ ខាងក្រោមនេះ គឺជាសញ្ញាទាំង៨ដែលបង្ហាញថា សត្វសុនខគឺពិតជាស្រលាញ់អ្នកខ្លាំង៖
១) វាតែងសម្លឹងមុខអ្នកចំៗ៖ នៅក្នុងកម្មវិធី The US Tv Show “60 Minutes” ដែលមានលោក Anderson Cooper និងលោក Brian Had គឺជាអ្នកជំនាញខាងផ្នែកសត្វសុនខបានបង្ហាញថា៖ « សត្វសុនខផ្ដល់ភាពកក់ក្ដៅនិងសេចក្ដីស្រលាញ់តាមរយៈការបញ្ជូនតាមខ្សែភ្នែកទៅកាន់ម្ចាស់វា។»
២) វាស្ងាបតាមម្ចាស់៖ ដោយសារតែសត្វសុនខអាចមានសមត្ថភាពក្នុងការដឹងពីចិត្តរបស់មនុស្សនោះ ពួកវានឹងស្ងាបនៅពេលដែលវាឃើញមនុស្សដែលវាចូលចិត្តស្ងាប។ ការស្ងាបតាមមនុស្សដែលខ្លួនចូលចិត្តនេះជាសញ្ញាបញ្ជាក់ថាវាពិតជាសត្វដែលចេះយល់ចិត្តអ្នកជាទីបំផុត។
៣) វាទម្រេតខ្លួនលើម្ចាស់វា៖ ការទម្រេតខ្លួនទៅលើម្ចាស់នេះបង្ហាញថា វាត្រូវការការស្រលាញ់ពីអ្នក មានភាពភ័យខ្លាចនឹងអ្វីមួយ ពិបាកចិត្ត និងចង់បានជំនួញអ្វីមួយពីអ្នក។ ការធ្វើបែបនេះគឺដោយសារតែពួកគេគិតថា មានតែអ្នកទេ ដែលអាចការពារពួកគេបាននោះ។
៤) វាចូលទៅជិតអ្នកបន្ទាប់ពីស៊ីចំណីរួច៖ យោងតាមសៀវភៅ How Dogs Love Us ដែលនិពន្ធដោយលោកGregory Berns បានបង្ហាញថា៖« ប្រសិនបើសុនខរបស់អ្នកចូលទៅជិតអ្នកបន្ទាប់ពីស៊ីចំណីរួចវាជាសញ្ញាបញ្ជាក់ពីសេចក្ដីស្រលាញ់។»
៥) វាលើកចិញ្ចើមដាក់អ្នក៖ មនុស្សមួយចំនួនតែងផ្ដោតសំខាន់លើកន្ទុយរបស់សុនខ នៅពេលពួកគេចង់ដឹងពីអារម្មណ៍របស់សត្វនោះ។ ប៉ុន្តែអ្នកជំនាញនិយាយថាមុខរបស់វាបង្ហាញពីអារម្មណ៍ខ្លាំងជាងកន្លែងណាទាំងអស់។ ការសិក្សាមួយនៅប្រទេសជប៉ុនបានពិសោធន៍សត្វសុនខដោយដាក់ម្ចាស់របស់វា មនុស្សដែលវាមិនដែលស្គាល់ ប្រដាប់ប្រដាលេងរបស់សុនខ និងអ្វីដែលវាមិនចូលចិត្ត។ ពេលនោះវាឃើញម្ចាស់របស់វាហើយស្រាប់តែវាលើកចិញ្ចើមជាពិសេសចិញ្ចើមខាងឆ្វេង រីឯមនុស្សដែលវាមិនស្គាល់វិញ វាបានត្រឹមតែព្រុសប៉ុណ្ណោះ។
៦) វាសម្លឹងអ្នកយ៉ាងស្ងប់ស្ងៀមពេលអ្នកចេញពីផ្ទះ៖ អ្នកខ្លះគិតថាពេលដែលអ្នកចេញពីផ្ទះហើយសុនខអ្នករត់ តាមអ្នកគឺជាសញ្ញានៃការស្រលាញ់ តែវាគ្រាន់តែជាសញ្ញាបង្ហាញពីភាពភិតភ័យពេលបាត់បង់អ្នកប៉ុណ្ណោះ។ តែបើអ្នកចាកចេញហើយវានៅស្ងៀមដាក់អ្នក នេះបង្ហាញថាវាពិតជាទុកចិត្តអ្នកខ្លាំងណាស់។
៧) វាសប្បាយរីករាយខ្លាំងពេលអ្នកត្រលប់មកផ្ទះវិញ៖ ពេលដែលមនុស្សដែលវាស្រលាញ់ត្រលប់មកផ្ទះវិញវានឹងមានអារម្មណ៍ថាកក់ក្ដៅ ហើយសប្បាយរីករាយ ដាក់អ្នកជាមិនខាន។
៨) វាចូលចិត្តដេកក្នុងបន្ទប់អ្នក៖ ពេលខ្លះអ្នកអាចនឹងមិនចូលចិត្តឲ្យសត្វសុនខចូលដឹកក្នុងបន្ទប់ តែវាពិតជាស្រលាញ់អ្នកខ្លាំងណាស់ទោះបីជាអ្នកមិនពេញចិត្ត ក៏ដោយក៏វានៅតែជម្នះចង់ចូល៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.newsner.com