ហេតុផលទាំង៣យ៉ាងដែលបញ្ជាក់ថាអ្នកគួរតែរៀនពីអ្វីដែលថ្មីជាប្រចាំបើអាចធ្វើបាន
មានមនុស្សមួយចំនួន ចូលចិត្តរៀនអ្វីដែលថ្មីជាប្រចាំ ព្រោះពួកគេគិតថា វាជារឿងល្អមួយ ហើយពួកគេក៏មិនងាយនឹងធុញទ្រាន់ជាមួយនឹងមេរៀនថ្មី@ទាំងអស់នោះដែរ។ យ៉ាងណាមិញ មានមនុស្សមួយចំនួនទៀតដែលចូលចិត្តធ្វើរឿងអ្វីដដែលៗ ព្រោះពួកគេគិតថា វាជារឿងដែលពួកគេបានស្គាល់រួចមកហើយ ហើយវាក៏មិនលំបាកក្នុងការគិតប៉ុន្មាននោះដែរ។ តែអ្នកវិទ្យសាស្ត្របានស្រាវជ្រាវឃើញថា អ្នកគួរតែរៀនពីអ្វីថ្មីជាប្រចាំដោយសារតែហេតុផលខាងក្រោមនេះ៖
១) មានចំណេះដឹងជ្រៅជ្រះជាងមុន៖ បើអ្នករៀនពីអ្វីដែលថ្មីរឹតតែច្រើនពេលណា អ្នកនឹងរឹតតែមានចំណេះដឹងខ្ពស់ប៉ុណ្ណឹង ព្រោះបើអ្នកនៅសម្ងំរៀនពីអ្វីដដែលៗ តើអ្នកអាចនឹងទទួលបានចំណេះដឹងអ្វីប្លែកដែរឬមួយក៏អត់ទេ? ចម្លើយគឺប្រាកដជាអត់។ ដូចនេះ អ្នកគួរតែរៀនពីអ្វីដែលថ្មីៗឡើង ដើម្បីហ្វឹកហាត់ខួរក្បាលរបស់អ្នក។
២) មានគ្រឹះរឹងមាំ៖ នៅពេលដែលអ្នកទៅជួបជាមួយមនុស្សដែលមិនធ្លាប់ស្គាល់ ឬនរណាម្នាក់ក៏ដោយ អ្នកនឹងមិនខ្លាចក្នុងការដែលមិនមានគំនិតអ្វីក្នុងការបញ្ចេញនោះទេ។ បើអ្នករៀនតែអ្វីដែលដដែលៗ អ្នកនឹងចេះតែពីរឿងនោះមួយមុខគត់ ហើយក៏គ្មានការអភិវឌ្ឍទៅមុខគួរឲ្យកត់សម្គាល់នោះដែរ។
៣) ស្គាល់ខ្លួនឯងបានច្បាស់ជាងមុន៖ នៅពេលដែលអ្នកសាកធ្វើអ្វីមួយថ្មី អ្នកក៏នឹងឆាប់បានយល់ពីខ្លួនរឹតតែច្រើនផងដែរ ថាអ្នកចូលចិត្តអ្វី ហើយជាលក្ខណៈបែបណា។ ឧទាហរណ៍ដូចជាការញាំការ៉េម អីចឹងដែរ ប្រសិនបើអ្នកមិនភ្លក្សរសជាតិផ្សេងៗគ្នានោះទេ អ្នកនឹងមិនងាយដឹងនោះឡើយថារសជាតិដែលអ្នកចូលចិត្តជាងគេនោះ គឺជារសជាតិអ្វីដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.entrepreneur.com