ពាក្យ​៦យ៉ាង​ដែល​អ្នក​មិន​គួរ​និយាយ​ទៅ​កាន់​មេ​របស់​អ្នក​



ការស្មោះត្រង់គឺជាច្បាប់ដ៏ល្អមួយនៅក្នុងក្រុមហ៊ុន។ ប៉ុន្តែ វាមានលក្ខខណ្ឌជាច្រើន។ វាពិតជាសំខាន់ក្នុងការប្រយ័ត្នប្រយែងក្នុងការនិយាយស្តីទៅកាន់មេរបស់អ្នក។ ពាក្យខ្លះអាចធ្វើឲអ្នកបាត់បង់ការងារបាន។ វាមានពាក្យជាច្រើនដែលអ្នកមិនគួរនិយាយទៅកាន់មេរបស់អ្នក។ ខាងក្រោមនេះជាពាក្យដែលអ្នកមិនគួរនិយាយទៅកាន់មេរបស់អ្នក។

១) មេខុសហើយ៖ ការរិះគន់បែបបើកជំហរឬលើកឡើងពីកំហុសមេ គឺជារឿងដែលអ្នកមិនគួរនៅថ្ងៃអនាគតឬពេលដែលអ្នកចង់លើកឡើង។ ប្រសិនជាអ្នកគិតថាមេរបស់អ្នកធ្វើខុស អ្នកមានពាក្យពេចន៍ជាច្រើនដែលអ្នកអាចប្រើ។ មេរបស់អ្នកអាចគិតឡើយវិញនិងកែប្រែប្រសិនជាចាំបាច់។

២) ខ្ញុំមិនអាចធ្វើវាទេ៖ "ភាពអាចធ្វើបាន” គឺជាអត្តចរឹតមួយដ៏មានតម្លៃ។ "ភាពមិនអាចធ្វើបាន” បង្ហាញពីភាពខ្វះជំនឿចិត្តនិងមិនចង់ធ្វើ។ មិនថាមួយណាក៏ដោយ វានឹងប៉ះពាល់ដល់អ្នក។

៣) វាមិនមែនជាការងាររបស់ខ្ញុំទេ៖ អ្នកមិនអាចធ្វើតែអ្វីដែលគេបានកំណត់ក្នុងពិពណ៌នាការងារបានទេ។ អ្នកត្រូវចេះផ្លាស់ប្ដូរ និងជួយមេរបស់អ្នក។ បើអ្នកកាន់តែធ្វើ អ្នកកាន់តែទទួលបានជំនាញ នោះក្រុមហ៊ុនរឹងតែត្រូវការអ្នក។

៤) ទេ៖ ការសហការគឺត្រូវបានរំពឹងពីមេរបស់អ្នក ការគួរសមក៏ត្រូវបានរំពឹងដែរ។ ការប្រាប់មេរបស់អ្នកថា "ទេ” អាចជាការលំបាក។ ប៉ុន្តែ មានពេលខ្លះ វាជាការចាំបាច់។ ប៉ុន្តែ វាអាចនឹងមិនសមរម្យប្រសិនជាអ្នកមិនអាចផ្ដល់ការពន្យល់មួយដ៏ល្អ។

៥) ខ្ញុំមិនដឹង៖ អ្នកប្រហែលមិនតម្រូវឱ្យឆ្លើយគ្រប់សំណួរនោះទេ។ ប៉ុន្តែ ការខំប្រឹងក្នុងការឆ្លើយ ឬសន្យានឹងផ្តល់ចម្លើយពេលក្រោយវាប្រសើរជាងនិយាយថា "ខ្ញុំមិនដឹង”។ អ្នកគួរតែខំប្រឹង។

៦) ខ្ញុំនឹងប្រឹង៖ មនុស្សមួយចំនួនគិតថា វាជាចម្លើយដ៏ត្រឹមត្រូវដែរពួកគេខំប្រឹងអស់ពីសមត្ថភាពរបស់ពួកគេ។ ប៉ុន្តែ ចម្លើយនេះវាអត់ច្បាស់។ ពេលមេរបស់អ្នកដាក់ការងារដល់អ្នក។ គាត់រំពឹងទាំងស្រុងលើអ្នក៕

ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.businessinsider.com

X
5s