មូលហេតុ២យ៉ាងដែលអ្នកតែងតែយល់សប្ដិឃើញ មនុស្សដែលខ្លួនស្រលាញ់ចាកចេញពីអ្នក
វាគឺជារឿងមួយដែលអ្នកមិនចង់ឲ្យកើតមានឡើង ព្រោះវាពិតជាគួរឲ្យភ័យខ្លាចណាស់ដែលអ្នកត្រូវមកបាត់បង់មនុស្សជាទីស្រលាញ់បែបនេះ។ តែអ្នកប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាអ្នកយល់សប្ដិបែបនេះ? ទាំង អ្នកមិនដែលហ៊ានគិតពីវាផងនោះ?
១) ភ័យខ្លាចការបាត់បង់៖ ប្រសិនបើអ្នកមានអារម្មណ៍ថា ភ័យខ្លាចជាងការពិបាកចិត្តបន្ទាប់ពីអ្នកបានយល់សប្ដិឃើញបែបនេះ នោះដោយសារតែអ្នកខ្វះសេចក្ដីស្រលាញ់ពីដៃគូ។ ហើយការខ្វះខាតសេចក្ដីស្រលាញ់ពីដៃគូនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍មួយនឹកខ្លាចថាគេនឹងចាកចេញពីអ្នក។ ជួនកាលអ្នកតែងគិតខ្លាំងជ្រុលពេក ហេតុដូចនេះ គំនិតដែលអ្នកគិតគឺកាន់តែជ្រៅទៅៗតែម្នាក់ឯង ។ ដូចនេះវាកាន់តែដក់ជាប់កាន់តែខ្លាំង នូវអារម្មណ៍មិនល្អមួយចំនួន ដែលវាជាហេតុនាំឲ្យអ្នកយល់សប្ដិមិនល្អបែបនេះ។
២) តែងគិតថាខ្លួនគ្មានអ្វីគ្រប់គ្រាន់សម្រាប់គេ៖ អ្នកតែងគិតថាខ្លួនឯងគឺគ្មានអ្វីអស្ចារ្យដែលអាចឃាត់ចិត្តមនុស្សជាទីស្រលាញ់ឲ្យនៅបានរហូតនោះទេ។ ហេតុនេះហើយ បានជាអ្នកតែងទទួលអារម្មណ៍មួយថាគេលែងស្រលាញ់អ្នកដូចមុន។ អ្នកនឹងយល់ឃើញថា គេអាចនឹងមាននរណាម្នាក់ដែលល្អជាងអ្នក ហើយមិនយូរនោះទេ អ្នកនឹងអស់តម្លៃសម្រាប់គេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.powerofpositivity.com