រឿងតូចៗ៦យ៉ាងដែលឪពុកម្ដាយអាចធ្វើឱ្យកូនមានអារម្មណ៍ថាពួកគេមានការថ្នាក់ថ្នម
វាងាយស្រួលណាស់ក្នុងការនិយាយពាក្យថា "ខ្ញុំស្រឡាញ់អ្នក”។ ប៉ុន្តែ ក្មេងគឺឆ្លាតណាស់។ ពាក្យបីម៉ាត់នេះមិនគ្រប់គ្រាន់សម្រាប់ពួកគេឡើយ។ ឪពុកម្ដាយគួរតែមានសកម្មភាពដូចជាអ្វីដែលអាចធ្វើឲពួកគេសើចបាន។ នេះជាអ្វីដែលកូនរបស់អ្នកនឹងចងចាំ។ ខាងក្រោមនេះជាចំណុចតូចៗទាំង៨យ៉ាងដែលឪពុកម្ដាយអាចធ្វើបាន។
១) គូររូបលើចេក ៖ ក្មេងៗអាចចូលចិត្តវា។ ប្រសិនជាពួកគេយកចេកទៅសាលារៀន អ្នកអាចគូររូបញញឹមនៅលើចេកនោះបាន ឬក៏និយាយពាក្យ "ញុាំខ្ញុំចុះ”។ ក្មេងៗចូលចិត្តវាណាស់។ ពួកគេចូលចិត្តបង្ហាញវាដល់គ្រូឬមិត្តភ័ក្ដិរបស់ពួកគេ។
២) ធ្វើកាដូ៖ ក្មេងៗចូលចិត្តធ្វើអ្វីដែលប្លែក។ តែប្រសិនជាអ្នកមានធ្វើអ្វីពិសេសទុកជាកាដូរសម្រាប់ពួកគេ ពួកគេសប្បាយចិត្តណាស់។ អ្នកអាចគូររូបឱ្យពួកគេបាន។ គិតពីអ្វីដែលពួកគេចូលចិត្តនិងធ្វើតាមរឿងនឹងទៅ។
៣) ចំណាយពេលនិយាយលេងជាមួយពួកគេ៖ អ្នកគួររៀបចំពេលវេលាប្រហែល ១៥នាទីក្នុងមួយថ្ងៃនិយាយលេងជាមួយពួកគេ។ អ្នកអាចនិយាយអំពីជីវិតរបស់ពួកគេ តើពួកគេយ៉ាងម៉េចហើយនៅសាលារៀន។ល។ មនុស្សជាច្រើនភ្លេចអំពីរឿងនេះ។ ក្មេងមានអារម្មណ៍អ្នកស្រឡាញ់ពួកគេដោយសារតែអ្នកសួរនាំពីពួកគេ។
៤) រូបថត៖ ក្មេងៗចូលចិត្តថតរូបណាស់។ អ្នកអាចរៀបចំទុកដាក់រូបថតរបស់ពួកគេតាំងពីពួកគេកើតរហូតដល់បច្ចុប្បន្ន។ នេះអាចពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯងនិងដឹងថាពួកគេបានធំដឹងក្តីយ៉ាងណាហើយ។ នេះជាចំណុចសំខាន់មួយក្នុងជីវិតរបស់ពួកគេ។
៥) អានសៀវភៅឲពួកគេស្ដាប់៖ អ្នកគួរប្រាជ្ញាចិត្តក្នុងការអាចសៀវភៅដល់កូនរបស់អ្នកជារៀងរាល់យប់។ ពួកគេនឹងកាត់តែស្រឡាញ់ប្រសិនជាអ្នកកាន់តែខំប្រឹង និងធ្វើឲពួកគេចាប់អារម្មណ។ ពួកគេនឹងរីករាយក្នុងការចំណាយពេលជាមួយអ្នក។
៦) ស្លៀកពាក់អ្វីប្លែកៗ៖ ក្មេងៗចូលចិត្តណាស់ពេលឪពុកម្ដាយរបស់ពួកគេតុបតែងខ្លួនប្លែកៗ។ អ្នកអាចងើបឱ្យលឿន ១៥នាទីរួចពាក់អ្វីដែលប្លែកៗ។ នេះប្រហែលជារឿងដែលងាយស្រួលបំផុតប្រសិនជាអ្នកមិនប្រញាប់ទៅធ្វើការ។ អ្នកគួរស្លៀកពាក់កាន់តែប្លែក កាន់តែល្អ។ បន្ទាន់មក ទៅដាស់កូនរបស់អ្នកឲភ្ញាក់ជាការស្រេច៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព ៖ www.lifehack.org