វិធី​ទាំង​៥​នេះ​​​ដែល​បង្រៀន​ឲ្យ​អ្នក​​ក្លាយ​ជា​មនុស្ស​ចេះ​គ្រប់គ្រង​កំហឹង​



មនុស្សម្នាក់ៗតែងតែមានកំហឹង ប៉ុន្តែបើអ្នកអនុញ្ញាតឲ្យកំហឹងទាំងនោះមកគ្រប់គ្រងខួរក្បាលរបស់អ្នកបាន វាអាចបង្ហាញឲ្យអ្នកដទៃមើលមកអ្នកថា ជាមនុស្សមិនល្អក៏ថាបានដែរ។ ហេតុនេះដើម្បីយកឈ្នះចិត្តខឹងទាំងកម្រោល អ្នកគួរអនុវត្តវិធីងាយៗ ខាងក្រោមនេះ៖ ១) គិតមុននិយាយ៖ បើសិនអ្នកនិយាយចេញមកតាមតែអ្នកចង់និយាយ អ្នកអាចនឹងមានភាពស្ដាយក្រោយជាមិនខាន។ ហេតុនេះអ្នកត្រូវប្រើពេលគិតមួយសន្ទុះសិន ដើម្បីស្វែងរកថាតើពាក្យណាខ្លះដែលអ្នកនិយាយទៅហើយ គ្មានការឈឺចាប់ហើយចំណេញទាំងសងខាង។ ២) ហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណនេះនឹងជួយកាត់បន្ថយភាពតប់ប្រមល់ដែលធ្វើឲ្យអ្នកតែងមានអារម្មណ៍ខឹងក្រោធ។ ដូចនេះបើអ្នកខឹងនឹងនរណាម្នាក់ អ្នកអាចធ្វើលំហាត់ប្រាណ ដូចជាការរត់ប្រណាំង លេងបាល់ ឬសកម្មភាពផ្សេងៗ ទៀត ដែលអាចជួយអ្នកបាន។ ៣) ស្វែងរកដំណោះស្រាយ៖ មិនត្រូវគិតពីអ្វីដែលធ្វើឲ្យអ្នកខឹងទេ តែត្រូវគិតពីដំណោះស្រាយកុំឲ្យអ្នកខឹងទើបល្អ។ អ្នកត្រូវចងចាំថា កំហឹងគឺមិនអាចជួយអ្វីដល់អ្នកបានទេ វាមានតែធ្វើឲ្យអ្វីៗ កាន់តែអាក្រក់ទៅៗថែមទៀតប៉ុណ្ណោះ។ ៤) មិនត្រូវចងគំនុំ៖ គ្មានអ្វីដែលល្អជាងការលើកលែងទោសគ្នាទេ បើអ្នកលើកលែងទោសឲ្យនរណាម្នាក់នោះ អ្នកអាចនឹងទទួលបានការរៀនសូត្រពីអ្វីដែលអ្នកបានធ្វើកន្លងមកនោះ។ ៥) ត្រូវលំហែអារម្មណ៍ឲ្យបានច្រើន៖ នៅពេលអ្នកមានកំហឹង ចាំបាច់ណាស់ដែលអ្នកត្រូវចេះលំហែអារម្មណ៍ដោយខ្លួនឯង ក្នុងនោះអ្នកអាច ដកដង្ហើមវែងៗ ហើយប្រាប់ខ្លួនឯងថា លើកលែងឲ្យវាទៅ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.mayoclinic.org
X
5s