រឿង​ ៤យ៉ាង​ដែល​អ្នក​មិន​ដឹង​សោះ​ពី​អ្នក​ស្រី Hillary Clinton​



អ្នកប្រហែលជាធ្លាប់ឮពីអ្នកស្រី Hillary Clinton ហើយថា គាត់ជាស្រ្តីទីមួយរបស់សហរដ្ឋអាមេរិកអំឡុងពេល Bill Clinton ជាប្រធានាធិបតី សហរដ្ឋអាមេរិក។ មានរឿងជាច្រើនដែលយើងមិនបានដឹងអំពីអំពីលោកស្រី។ ខាងក្រោមនេះជាចំណុចគួរពិចារណា៖ ១) អ្នកស្រី Hillary Clintonជាមនុស្សមានក្តីសុបិនខ្ពស់៖ អ្នកស្រី Hillary Clinton បាននិយាយថា ៖ នៅវ័យ ១៣ឆ្នាំ លោកស្រីបានសរសេរសំបុត្រទៅ NASA សួរពីលក្ខខ័ណ្ឌដើម្បីក្លាយជាអវកាសយានិក។ លោកប្រធានាធិបតី Kennedy ចង់ទៅលេងភពព្រះច័ន្ទ។ ហើយ អ្នកស្រី Hillary Clinton ក៏បាននិយាយថា គាត់ក៏ចង់ទៅដែរ។ ២) គាត់មិនបានបើកឡានអស់រយៈ២០ឆ្នាំទៅហើយ៖ នៅឆ្នាំ២០១៤ អ្នកស្រី Hillary Clinton បានប្រាប់ទៅយុវជនមួយក្រុមថា គាត់ខានបើកឡានតាំងពីឆ្នាំ១៩៩៦។ លើកចុងក្រោយដែលអ្នកស្រីបើកឡានដោយខ្លួនឯងគឺនៅឆ្នាំ១៩៩៦។ អ្នកស្រីចាំច្បាស់ណាស់។ អ្វីដែលគាត់សោកស្ដាយគឺថា គាត់មិនអាចបើកបរក្នុងពេលទំនេរទៀតទេ។ ៣) ពីធីរៀបការរបស់គាត់គឺមិនធំដុំទេ៖ មិនដូចពិធីអាពាហ៍ពិពាហ៍សព្វថ្ងៃនេះទេដែលប្រារព្ធឡើងអស់ទឹកប្រាក់ជាច្រើនដុល្លារ ពិធីមង្គលការរបស់អ្នកស្រី Hillary Clinton និង Bill គឺប្រព្រឹត្តឡើងក្នុងបន្ទប់ទទួលភ្ញៀង ក្រោយមួយអាទិត្យដែលលោក Bill បានសុំអ្នកស្រី Hillary Clinton រៀបការ។ ៤) អ្នកស្រី Hillary Clinton ជា Grammy Winner៖ នៅឆ្នាំ១៩៩៦ អ្នកស្រីបានចេញផ្សព្វសៀវភៅឈ្មោះ "It takes a village” ដែលនិយាយអំពីការចិញ្ចឹមក្មេងទូទាំងពិភពលោក។ អ្នកស្រីបានរៀបរាប់ក្នុងសៀវភៅថា យើងទាំងអស់គ្នាត្រូវរួមគ្នា និងស្វែងរកគ្រប់មធ្យោបាយដើម្បីឲក្មេងមានក្តឹសង្ឃឹមនិងមានឱកាសក្នុងការរៀនសូត្រ។ នាឆ្នាំ១៩៩៧ អ្នកស្រីក៏ទទួលបានរង្វាន់ Grammy៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com
X
5s