សញ្ញា៣យ៉ាងដែលបញ្ជាក់ថា អ្នកមានស្នេហា តែមិនមែនជាស្នេហាពិត​



អារម្មណ៍នៃស្នេហាអាចជាអារម្មណ៍មួយដ៏ទន់ជ្រាយ ហើយអ្នកតែងតែធ្វើតាមអារម្មណ៍ដែលអ្នកចង់បាន។ ពេលខ្លះ អ្នកអាចរៀនបាននូវអារម្មណ៍ខូចចិត្តនិងចេះដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ ប៉ុន្តែ ស្នេហាក៏ជាអារម្មណ៍មួយដ៏អស្ចារ្យផងដែរ។ ប្រសិនជាអ្នកមានបទពិសោធន៍ដូចខាងក្រោម នោះវាមិនមែនជាស្នេហាពិតឡើយ។

១) អ្នកនៅជាមួយម្នាក់ហ្នឹងដោយសារតែអ្នកមិនចង់នៅម្នាក់ឯង៖ ប្រសិនជាអ្នកនៅជាមួយម្នាក់ហ្នឹង ដើម្បីតែបំពេញអារម្មណ៍របស់អ្នក នោះវាមិនមែនជាស្នេហាពិតឡើយ។ អ្នកនៅជាមួយម្នាក់នោះ ដោយសារតែអ្នកមិនអាចនៅម្នាក់ឯងបាន។ អ្នកត្រូវដឹងថា ការដែលមានភាពឯករាជ្យក្នុងការទំនាក់ទំនងស្នេហាគឺជារឿងចាំបាច់មួយ។

២) ចង់បានរបស់ដូចគ្នា៖ តើអ្នកទាំងពីរចង់បានឬស្រឡាញ់របស់ដូចគ្នាដែរឬទេ? ទោះបីជាមានក្តីស្រឡាញ់ដូចគ្នាជារឿងល្អ ប៉ុន្តែក៏មិនមានន័យថាអ្នកទាំងពីរអាចនៅជាមួយគ្នារហូតដល់សម្រេចក្តីសុបិននោះឡើយ។ អ្នកទាំងពីរគួរគិតរឿងបច្ចុប្បន្ន និងរឿងអនាគតឱ្យបានច្រើន។

៣) ចូលចិត្តនូវអារម្មណ៍ដែលគេធ្វើឲអ្នកសប្បាយចិត្ត៖ ដោយសារតែអ្នកនោះអាចធ្វើឲអ្នកសប្បាយចិត្ត តែមិនមែនន័យថា អ្នកគួរស្រឡាញ់ម្នាក់ហ្នឹងឡើយ ហើយក៏មិនមែនមានន័យថា គេស្រលាញ់អ្នកអស់ពីចិត្តដែរ។ ជាការពិត មនុស្សយើងអាចមានអារម្មណ៍ល្អពេលគេធ្វើល្អដាក់យើងតែអ្នកត្រូវគិតថា គេគ្រាន់តែសប្បាយចិត្តនៅជាមួយអ្នកតែប៉ុណ្ណោះ ឬគេធ្វើឱ្យអ្នកសប្បាយចិត្តដោយប៉ងចង់បានអ្វីម្យ៉ាងពីអ្នក៕

ប្រែសម្រួល ៖ អឹុង មួយយូ ប្រភព៖ www.higherperspectives.com

X
5s