ចំណុច​ ៤​​បញ្ជាក់​ថា​ឪពុកម្ដាយ​​របស់​អ្នក​ដាក់​សម្ពាធ​អ្នក​និង​ធ្វើ​ឱ្យ​អ្នក​​ជា​មនុស្ស​មិន​ល្អ​ជាទូទៅ ឪពុកម្ដាយគ្រប់រូបតែងតែចង់ឲ្យកូនរបស់ខ្លួនក្លាយអ្នកមនុស្សល្អម្នាក់ តែពួកគាត់បានប្រើប្រាស់វិធីសាស្ត្រក្នុងការចិញ្ចឹមកូនផ្សេងៗគ្នា ដោយផ្នែកទៅតាមការយល់ឃើញ ក៏ដូចជាបទពិសោធន៍របស់ពួកគាត់តែម្ដងដែលពេលខ្លះ វាមិនបានផ្ដល់លទ្ធផលដូចដែលពួកគាត់រំពឹងទុកនោះទេ ដូចជារបៀបដែលពួកគាត់ធ្វើខាងក្រោមនេះ​ជា​ដើម។ 

១) ចង់ឲ្យធ្វើអ្វីតាមចិត្តរបស់ពួកគាត់៖ មានឪពុកម្ដាយមួយចំនួនធំចង់ឲ្យកូនធ្វើអ្វីតាមដែលពួកគាត់គិត សូម្បីតែការស្លៀកពាក់ ការសិក្សា មុខជំនាញ ក៏ដូចជាការរើសគូស្រករជាដើម ទោះបីជាពេលខ្លះពួកគេដឹងថាអ្នកមិនចូលចិត្តក៏ដោយឬមិនយល់ពីស្ថានភាពពិតប្រាកដដែលអ្នកចង់បានក៏ដោយ។ ការធ្វើបែបនេះនឹងរឹតតែផ្ដល់សំពាធឲ្យកូនៗ។

២) ស្ដាប់អ្នកដទៃច្រើនជាងអ្នក៖ ពេលខ្លះពួកគាត់ហាក់បីដូចជាស្ដាប់ពីគំនិតអ្នកដទៃច្រើនជាងអ្វីដែលអ្នកយល់ឃើញ ដែលធ្វើឲ្យភាគីទាំងសងខាងមិនសូវមានភាពចុះសម្រុងគ្នា ព្រោះគាត់នឹងមិនយល់ពីអារម្មណ៍អ្នកនោះទេ ប្រសិនបើពួកគេមិនព្យាយាមស្ដាប់ពីការយល់ឃើញរបស់អ្នក។ នៅពេលដែលពួកគាត់ឱ្យតម្លៃទៅលើគំនិតអ្នកដទៃច្រើន ទោះគំនិតនោះខុសក្ដី នោះជាហេតុផលដែលនាំបញ្ហាដល់អ្នកជាមិនខាន។

៣) ទម្រើសអ្នកពេក៖ ការចិញ្ចឹមអ្នកនៅក្នុងបរិយាកាសបែបនេះ នឹងធ្វើឲ្យអ្នកមិនងាយសម្របខ្លួនបានល្អនៅសង្គមខាងក្រៅនោះទេ ហើយការបំពេញរាល់តម្រូវការរបស់អ្នកពេកក៏មិនល្អនោះដែរ ព្រោះអ្នកនឹងមិនងាយគិតច្រើននោះទេ ព្រោះដឹងថាឲ្យតែសុំ អ្នកនឹងបាន។

) មិនដែលធ្វើជាកម្លាំងចិត្តរបស់អ្នក៖ ក្នុងនាមជាឪពុកម្ដាយ នៅពេលដែលកូនៗកំពុងជួបប្រទះបញ្ហាអ្វីមួយ គឺពួកគេតែងតែក្លាយជាកម្លាំងចិត្តដំបូងគេបង្អស់សម្រាប់ពួកគេ៕

ដោយ៖ តូច ម៉ាយ៉ារស្មី

X
5s