អ្នក​គឺ​ជា​មនុស្ស​ចិត្ត​ធ្ងន់​បំផុត​ ប្រសិន​បើ​អ្នក​គ្រប់គ្រង​ការ​តានតឹង​អារម្មណ៍​បែប​នេះបាន​



ប្រសិនបើអ្នក មិនបានគ្រប់គ្រងការតានតឹងអារម្មណ៍នេះឲ្យបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់សុខភាពទាំងមូលរបស់អ្នក ដូចជាការកើនឡើងនៃសម្ពាធឈាម ក៏មាន។ អ្នកអាចរៀនពីវិធីនៃការគ្រប់គ្រងអារម្មណ៍តានតឹង តាមបែបមនុស្សចិត្តធ្ងន់បានរួមមាន៖

១) ទទួលស្គាល់ថាអ្នកមិនអាចជៀសផុតពីអារម្មណ៍តានតឹងទេ៖ អ្នកត្រូវគិតថានរណាក៏មិនអាចជៀសផុតពីការក្រៀមក្រំចិត្ត ឬក៏បញ្ហាស្មុគស្មាញក្នុងជីវិតបានដែរ។ ហេតុនេះហើយអ្នកត្រូវតែត្រៀមដំណោះស្រាយ ដើម្បីទប់ស្កាត់វា។

២) តែងចេះគ្រប់គ្រងអារម្មណ៍៖ នៅពេលមានការធុញថប់នឹងរឿងអ្វីមួយ ពួកគេតែងផ្លាស់ប្ដូរអារម្មណ៍ទៅតាមកាលៈទេសៈ នឹងស្វែងរកអ្វីដើម្បីបំបាត់ការតានតឹងទាំងនោះចេញឲ្យអស់។

៣) តែងអះអាងថាខ្លួនអាចគ្រប់គ្រងវាបាន៖ នៅពេលអ្នកជួបបញ្ហានានា អ្នកតែងតែអះអាងចំពោះខ្លួនឯងថា វាមិនមែនជារឿងអស្ចារ្យអ្វីទេសម្រាប់អ្នក ព្រោះ វាមិនមែនកើតឡើងតែម្ដងចំពោះអ្នកឡើយ ហេតុអ្វីត្រូវចុះញ៉ម។

៤) រៀបចំពេលវេលាឲ្យបានល្អជាងមុន៖ ភាគច្រើនមូលហេតុនាំឲ្យអ្នកមានភាពតានតឹងក្នុងជីវិត គឺដោយសារតែអ្នកមិនចេះ រៀបចំ ពេលវេលាឲ្យបានច្បាស់លាស់ក្នុងការធ្វើអ្វីមួយ។ ប្រសិនបើអ្នករៀបចំពេលវេលា ហើយត្រៀមឲ្យរួចរាល់ចំពោះអ្វីដែលអ្នកចង់ធ្វើ អ្នកនឹងមិនមានភាពតានតឹងក្នុងជីវិតទៀតឡើយ។

៥) គិតទូលំទូលាយ៖ ពួកគេតែងគិតថា ភាពតានតឹងទាំងនោះ មិនអាចចូលទៅបំផ្លាញជីវិតដ៏មានន័យរបស់ពួកគេបានទេ។ យ៉ាងណាក៏អ្នកនៅតែជាមនុស្សដ៏ឆ្លាតវៃ មានភាពប៉ិនប្រសប់ និងចេះច្នៃប្រឌិតអ្វីគ្រប់យ៉ាងសម្រាប់បំពេញជីវិត ។

៦) បង្កើនភាពសប្បាយរីករាយជំនួសការសោកសៅ៖ ដើម្បីគេចចេញពីភាពតានតឹងទាំងនោះ ពួកគេតែងស្វែងរកអ្វីដែលសប្បាយៗ ដើម្បីមកបំបាត់ទុក្ខ។ ការធ្វើបែបនេះ ក៏បង្ហាញថាពួកគេជាមនុស្សចិត្តធ្ងន់ដែរ ព្រោះ ពួកគេចាត់ទុកការតានតឹងនោះគ្រាន់តែជាអ្វីដែលមិនបានការ ហើយការធ្វើឲ្យខ្លួនសប្បាយចិត្តទើបជារឿងចាំបាច់៕

ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.powerofpositivity.com

X
5s