គន្លឺះ ៤យ៉ាងដែលអាចជួយដល់ការអានដល់កូនរបស់លោកអ្នក
ការណែនាំឬបង្រៀនកូនរបស់លោកអ្នកឱ្យស្រលាញ់ការអាន ប្រហែលជាកាដូដ៏ធំបំផុតដែលលោកអ្នកអាចផ្តល់ឲកូនរបស់លោកអ្នកបាន។ ពីព្រោះថា វាអាចបណ្ដុះចំណេះដឹងកូនអស់មួយជីវិត។ ខាងក្រោមនេះជាគន្លឹះងាយៗដែលអ្នកអាចឲកូនរបស់លោកអ្នកអានបណ្ដើៗបាន៖
១) អានជាមួយកូនរបស់អ្នក៖ ការអាចជាមួយគ្នាប្រៀបបានដូចជាការលើកទឹកចិត្តកូនរបស់អ្នកក្នុងការអាន ហើយវាមិនមែនជារឿងដែលឆាប់រហ័សក្នុងការចាប់ផ្តើមនោះទេ។ ការអានក៏អាច បង្កើនទំនាក់ទំនងរវាងអ្នកនិងកូនរបស់អ្នកឱ្យកាន់តែល្អ។
២)កំណត់ពេលវេលាមួយសម្រាប់ការអាន៖ អ្នកត្រូវបង្កើតទម្លាប់ការអាននេះក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់កូនអ្នក មិនថាក្រោយអាហារពេលថ្ងៃឬមុនពេលចូលគេង។ អ្នកត្រូវមានម៉ោងច្បាស់លាស់មួយ។ មិនយូរទេ ពួកគេនឹងទន្ទឹងរង់ចាំម៉ោងសម្រាប់ការអាននេះ។
៣) ការអានត្រូវតែសប្បាយ និងចាប់អារម្មណ៍៖ នៅពេលអាន អ្នកអាចសួរសំណួរទៅកាន់កូនរបស់អ្នកដើម្បីបង្កើតគំនិតឲពួកគេចេះឆ្ងល់និងពង្រីងគំនិតរបស់ពួកគេ។ លើសពីនេះទៀត អ្នកអាចធ្វើឲពួកគេយល់រឿងបានកាន់តែច្បាស់។ ការអានត្រូវមានភាពសប្បាយ មិនមែនធុញនោះទេ។
៤) អនុញ្ញាតកូនអ្នកជ្រើសរើសប្រភេទសៀវភៅដែលពួកគេចង់អាន៖ នាំកូនរបស់អ្នកទៅបណ្ណាល័យឬបណ្ណាគារដែលមានសៀវភៅច្រើននិងអនុញ្ញាតពួកគេជ្រើសរើសដោយខ្លួនឯង។ អ្នកអាចណែនាំសៀវភៅដល់ពួកគេ ប៉ុន្តែមិនត្រូវបង្ខំពួកគេឡើង៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.nationalreadingmovement.sg