បើ​អ្នក​ជួប​រឿង​បែប​នេះ អ្នក​គួរ​ចេះ​ប្រាប់​ខ្លួន​ឯង​ឲ្យ​ដើរ​ទៅ​មុខ​បន្ត​ទៀត​



ពេលខ្លះអ្នកត្រូវតែក្លាហាន ក្នុងការដឹកនាំខ្លួនឯងទៅកាន់កម្រិតមួយទៀតនៃជីវិតរបស់អ្នក ព្រោះ មានតែអ្នកទេ ដែលដឹងច្បាស់ថា ខ្លួនចង់បានអ្វី ហើយ ត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានវា។ កុំដោយសារតែរឿងរ៉ាវមួយចំនួនកើតឡើងលើអ្នក ហើយអ្នកគិតខ្លី រួចបោះបង់ ចោលការបន្តទៅមុខទៀត វាគឺជារឿងខុស។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖ ១) គ្មានការជំរុញទឹកចិត្តពីមនុស្សជុំវិញខ្លួន៖ ហេតុអ្វីអ្នកត្រូវចុះចាញ់ នៅពេលដែលគ្មាននរណាម្នាក់ មកជំរុញទឹកចិត្តអ្នកនោះ? ចុះហេតុអ្វីអ្នកមិនទៅស្វែងរកអ្វីដែលអ្នកចង់បានដោយខ្លួនឯងទៅ? អ្នកត្រូវជម្នះខ្លួនឯងឲ្យបាន ហើយត្រូវនិយាយថា គ្មានអ្វីដែលអ្នកមិនអាចធ្វើបានទេ។ ២) អ្នកមិនធ្លាប់ស្គាល់ពីទុក្ខលំបាក៖ ជាការពិតណាស់ ប្រសិនបើជីវិតរបស់អ្នកមិនដែលជួបប្រទះនឹងទុក្ខកង្វល់ឬ លំបាកនានាទេនោះ អ្នកនឹងគ្មានថ្ងៃដើរទៅមុខរួច ព្រោះ អ្នកមិនហ៊ានចាកចេញពីតំបន់សុវត្ថិភាពដែលអ្នកមាននោះទេ។ ប្រាកដណាស់គ្មាននរណាម្នាក់ចង់លំបាកនោះទេ តែអ្នកនឹងរៀនសូត្របានកាន់តែច្រើន នៅពេលអ្នកតស៊ូនឹងការលំបាកទាំងនោះ។ ដូចនេះអ្នកត្រូវផ្លាស់ប្ដូរ អ្នកគួរព្យាយាមជម្នះខ្លួនឯង ហើយ ត្រូវហ៊ានប្រឈមមុខនឹងអ្វីដែលពិបាកៗ ទើបអ្នកអាចនឹងរីកលូតលាស់ទៅមុខបាន។ ៣) អ្នកមានការងារងាយស្រួលពេក៖ ការងារដែលគ្មានការប្រកួតប្រជែង និងគ្មានភាពឆ្នៃប្រឌិតនិងធ្វើឲ្យគំនិតរបស់មនុស្សឆាប់សុញ ព្រោះ អ្វីៗ គ្រប់យ៉ាងវាហាក់ដូចជាស្រួលខ្លាំងពេកសម្រាប់អ្នក ។ តើអ្នកចង់រៀនសូត្រ តែប៉ុណ្ណឹងទេមែនទេ សម្រាប់ជីវិតខ្លួន? តើអ្នកអាចលូតលាស់បានអ្វីខ្លះ នៅពេលដែលធ្វើការងារណាដែលអ្នកចេះរួចរាល់ ហើយងាយស្រួលបែបនេះនោះ? ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s