ត្រឹម​ត្រសក់​មួយ​ផ្លែ ជួយ​ដល់​សម្រស់​អ្នក​ខ្លាំង​ជាង​ផលិតផល​ថ្លៃ​ៗ ទៅ​ទៀត​



ផ្លែត្រសក់ពិតជា ផ្ដល់ប្រយោជន៍ច្រើនណាស់ដល់សុខភាពស្បែករបស់អ្នក ដែលវាអាចធ្វើឲ្យស្បែកទន់រលោង ភ្លឺថ្លា គ្មានស្នាមអុជខ្មៅ ឬ ស្នាមខ្មៅជុំវិញភ្នែកទៀតផង។ តើវាមានផលប្រយោជន៍អ្វីខ្លះទៀតទៅ? ១) បំបាត់ស្នាមខ្មៅជុំវិញភ្នែក៖ ផ្លែត្រសក់ អាចជួយបំបាត់ស្នាមខ្មៅ ត្រង់រង្វង់ភ្នែកបានយ៉ាងលឿន និងមានប្រសិទ្ធភាពបំផុត ព្រោះ វាមានសារជាតិ Silica ដែលចូលទៅកម្ចាត់ស្នាមខ្មៅទាំងនោះ ។ អ្នកអាច ទទួលបានស្បែកម៉ត់ រលោង និងគ្មានស្នាមខ្មៅ ដោយគ្រាន់តែចិត ផ្លែត្រសក់ជា២ចំណិត រួចយកមកបិទលើត្របកភ្នែករបស់អ្នក ហើយ រក្សាទុកឲ្យបាន២០នាទី ជាការស្រេច។ ២) ជួយដល់ការហើមភ្នែក៖ ផ្លែត្រសក់ ក៏អាចបំបាត់ការហើមភ្នែករបស់អ្នកបាន ដែរ ដោយសារតែ សារជាតិវីតាមីន សេ នៅក្នុងផ្លែត្រសក់នោះ នឹងចូលទៅឃាត់ជាតិទឹកដែលមាន ហើយ ជួយសម្រួលដល់ការហើមភ្នែករបស់អ្នកឲ្យមានការធូរស្បើយជាងមុនផងដែរ។ ៣) បំបាត់អាចម៍រុយ៖ អ្នកគួរចិតត្រសក់នោះជាចំណិត រួចយកវា មកដុះ នៅលើផ្ទៃមុខ និងក ឬ បរិវេណ ណាដែលមានអាចម៍រុយ អ្នកនឹងបានឃើញថា វា ពិតជាអាចជួយដល់អ្នកបានមែន។ ៤) ធ្វើឲ្យស្បែកភ្លឺថ្លាខ្លាំង៖ វាពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការជម្រុះស្បែកចាស់ៗរបស់អ្នក ហើយបង្កើតឡើងមកវិញនូវកោសិកាស្បែកថ្មីដែលស្រស់ថ្លាបំផុត។ អ្នកអាចច្របាច់ យកទឹកត្រសក់នោះ រួចលាយជាមួយក្រូចឆ្មារ បន្តិច ដើម្បីយកមកធ្វើជាម៉ាសបិទមុខ ហើយ វាធ្វើឲ្យអ្នកគ្មានស្នាមសម្លាក ថែមទាំងបានមុខរលោងទៀតផង។ ៥) បង្រួមរន្ធញើស៖ អ្នកអាចលាយទឹកត្រសក់នោះជាមួយនឹង ទឹកឃ្មុំ ក៏បាន ក្រូចឆ្មារ ក៏បាន ដើម្បីធ្វើឲ្យរន្ធញើស អាចរួមតូចជាងមុន៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ leonsbeautytipsandsecrets.com
X
5s