សញ្ញា​ដែល​បង្ហាញ​ថា អ្នក​គួរ​បង្កើន​ការ​ចង់​ដឹង​ចង់​ស្គាល់​ថែម​ទៀត​



ដូចដែលអ្នកដឹងហើយ ថា ការចង់ដឹងចង់ស្គាល់ អ្វីគ្រប់យ៉ាង នឹងដឹកនាំអ្នកទៅរកកន្លែងដែលអ្នក ប្រាថ្នាចង់ទៅ ។ អ្នកគួរតែចេះសួរខ្លួនឯង ថា តើ ៥ឆ្នាំខាងមុខទៀត អ្នកគួរធ្វើអ្វី ហើយអ្នកត្រូវសម្រេចអ្វីខ្លះ? ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖ ១) នៅពេលការចងចាំអ្នកមិនសូវល្អ៖ តើអ្នកតែងតែ ភ្លេចភ្លាំងក្នុងការធ្វើអ្វីមួយមែនទេ? ជាការពិតណាស់ បើសិនអ្នកគិតថា ការចងចាំអ្នកមិនសូវជាល្អ ឬមានកម្រិតទាបជាងអ្នកដទៃ នោះអ្នកត្រូវតែ បង្កើនការចង់ដឹង និងសួរនាំ អ្វីដែលអ្នកឆ្ងល់ឲ្យបានច្រើនជាងពេលមុន នេះបើយោងតាមការស្រាវជ្រាវមួយ របស់សកលវិទ្យាល័យ California២) សុខភាពមិនសូវល្អ៖ យោងទៅតាម អត្ថបទ មួយនៅក្នុងសៀវភៅ Health Psychology បោះពុម្ភក្នុងឆ្នាំ២០០៥បានបង្ហាញថា ៖ « អ្នកដែលតែងតែចង់ដឹងចង់ស្គាល់ពីអ្វីៗ ដែលនៅជុំវិញខ្លួនគេ អាចកាត់បន្ថយអត្រា កើតជំងឺទឹកនោមផ្អែមផងដែរ។ » នេះដោយសារតែការ ចង់ដឹងចង់ស្គាល់អ្វីគ្រប់យ៉ាងនោះ តែងតែជះឥទ្ធិពល វិជ្ជមានចំពោះសុខភាព របស់អ្នក។ ៣) ពេលអ្នកមិនសូវសប្បាយចិត្ត៖ មនុស្សដែលមិនចង់ដឹង ឬ សិក្សាអ្វីថ្មីៗ គឺហាក់ដូចជាឃុំខ្លួនឯង ក្នុងគុកអញ្ចឹង។ តែ បើអ្នកប្រើប្រាស់ពេលវេលាឲ្យបានច្រើន ក្នុងការចង់ដឹងអ្វីដែលថ្មី វា ហាក់ដូចជាផ្ដល់សិទ្ធិសេរីភាព ដល់ជីវិត និង បើចំហ ឲ្យខ្លួន ឯង សប្បាយរីករាយ នឹងអ្វីដែលថ្មីដូច្នេះដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org
X
5s