សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ អ្នក​ត្រូវ​ការ​ការ​គេង​បន្ថែម​ឲ្យ​បាន​ច្រើន​



នៅពេលដែលអ្នកចាប់ផ្ដើមឈានចូលវ័យជំទង់បន្តិច អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ពិបាកគេង ឬមនុស្សមួយចំនួនរវល់ជាមួយនឹងកិច្ចការចាំបាច់ជាដើមដែលធ្វើឲ្យពួកគេចំណាយពេលធ្វើការងារនោះដល់យប់ជ្រៅ ដែលជាហេតុធ្វើឲ្យពួកគេមានដំណេកមិនគ្រប់គ្រាន់។ ការគេងមិនគ្រប់គ្រាន់នេះទៀតសោតធ្វើឲ្យពួកគេទទួលរងនូវការប៉ះពាល់ទៅដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ហើយសញ្ញាទាំងអស់នេះរួមមានដូចជា៖ ១) ការឡើងទម្ងន់៖ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យអ្នកមានអារម្មណ៍ថាល្ហិតល្ហៃនៅក្នុងខ្លួន ហើយអ្នកក៏ព្យាយាមធ្វើការទទួលអាហារ ឬវីតាមីនបន្ថែមជាងប្រក្រតី។ ការញាំទាំងអស់នោះរួមមានទាំងជាតិកាឡូរី ដែលនៅពេលដែលយើងមានអារម្មណ៍ថាស្មុគស្មាញម្ដងៗ វានឹងកើនឡើងរហូតដែលធ្វើឲ្យអ្នកធាត់ទៅៗ។ ២) គ្មានសមាធិខ្ពស់៖ អ្នកយល់ថាវាហាក់បីដូចជាពិបាកនៅពេលដែលអ្នកចង់ធ្វើការផ្ដោតអារម្មណ៍អ្វីមួយ ហើយក៏មានអារម្មណ៍ថាប្រហោងក្នុងខ្លួនរកធ្វើអ្វីមិនត្រូវនោះទេ។ អ្នកគ្មានជំងឺអ្វីនោះទេ តែអ្នកមានអារម្មណ៍ថាម្ដងដូចជាឈឺនេះ ម្ដងដូចជាឈឺនោះជាដើម។ ៣) ឆាប់ភ្លេចភ្លាំង៖ ការគេងគ្រប់គ្រាន់នៅពេលយប់ធ្វើឲ្យខួរក្បាលរបស់អ្នកមានដំណើរការល្អ ដែលវាក៏ផ្ដល់អត្ថប្រយោជន៍ដល់ការចងចាំរបស់អ្នកផងដែរ ដូចនេះប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់នោះទេ នោះវាក៏នឹងមានផលប៉ះពាល់ដល់ការចងចាំរបស់អ្នកដូចគ្នា។ ៤) មានជំងឺបេះដូង៖ ការគេងមិនបានគ្រប់គ្រាន់នេះផងដែរ ក៏ជាចំណុចមួយក្នុងចំណុចផ្សេងៗទៀតដែលបង្កឲ្យអ្នកកើតមានជំងឺបេះដូង ដោយសារតែវាធ្វើឲ្យសំពាធឈាមរបស់អ្នករឹតតែខ្ពស់ទៅៗ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s