វិធី​ធម្មជាតិ​ទាំង​៣​បែប​ដែល​ជួយ​ឲ្យ​អ្នក​មាន​ផ្ទៃ​មុខ​និង​ស្បែក​កាន់​តែ​ក្មេង​ជាង​វ័យ​



មនុស្សគ្រប់រូបតែងប៉ងប្រាថ្នាចង់បានរូបសម្បត្តិស្រស់ស្អាត រហូតដល់ហ៊ានចំណាយថវិកាក៏ដូចជាពេលវេលាដ៏មានតម្លៃរបស់ពួកគេ ដោយមិនស្ដាយនោះទេ។ តែអ្នកខ្លះវិញបែរជាមិនទទួលបានអ្វីដែលខ្លួនរំពឹងទុក ហើយថែមទាំងមានអារម្មណ៍ថាយ៉ាប់ជាងមុនទៅទៀត។ ខាងក្រោមនេះ គឺជាវិធីធម្មជាតិដែលអ្នកអាចយកទៅប្រើប្រាស់បាន ព្រោះវាមិនមានការប៉ះពាល់ដល់សុខភាពអ្នកអ្វីនោះទេ៖ ១) ផ្លែប៉េងប៉ោះ៖ អ្នកអាចទៅទិញផ្លែប៉េងប៉ោះ ហើយរករឹតតែជូររឹតតែល្អ រួចយកវាមកហាន់ជា៤ចំណិត ហើយរកវាមកជូតនៅលើមុខរបស់អ្នក។ អ្នកអាចធ្វើការអនុវត្តបែបនេះ៣ ទៅ៤ដង អ្នកនឹងចាប់ផ្ដើមឃើញពីលទ្ធផលជាក់ជាមិនខាន។ ២) រមៀត៖ រមៀតនេះត្រូវបានគេទទួលស្គាល់ថា ជាឱសថមួយមុខក្នុងការព្យាបាល និងធ្វើឲ្យផ្ទៃមុខមានសភាពផូរផង់ជាងមុនផងដែរ។ គ្រឿងផ្សំនៃការលាយនេះមានដូចជា ទឹកក្ដៅឧណ្ហៗ  រមៀតបុកមួយស្លាបព្រា ទឹកឃ្មុំ ហើយកូរវាឲ្យសព្វចូលគ្នារួចយកមកលាបលើផ្ទៃមុខ រួចលាងចេញក្នុងរយៈពេល២០នាទី ប្រសិនបើអ្នកមិនចង់ឲ្យមុខអ្នកមានសភាពលឿងទេនោះ។ ៣) ត្រសក់ និងការគេង៖ ការប្រើប្រាស់ត្រសក់មកស្អំនៅលើផ្ទៃមុខ គឺជាវិធីសាស្ត្រមួយដ៏ពេញនិយម ដែលមានភាពងាយស្រួលសម្រាប់មនុស្សទូទៅអាចធ្វើបាន។ បន្ថែមពីលើនោះ វាក៏បូកផ្សំជាមួយដំណេករបស់អ្នកផងដែរ ព្រោះថាប្រសិនបើអ្នកមិនមានដំណេកល្អ ឬគេងមិនបានគ្រប់គ្រាន់នោះ អ្នកក៏នឹងពិបាកចៀសវាងពីបញ្ហាមួយនេះដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s