សួរ​ខ្លួន​ឯង ៣​សំណួរ​នេះការងារ​ល្អ​ៗនឹង​រត់​មក​រក​អ្នក​ដោយ​ឯកឯង​មុននឹងផ្សងរកការងារ ល្អៗ ដែលអ្នកពេញចិត្ត អ្នកគួរសួរសំណួរទាំងនេះទៅខ្លួនឯង ជាមុនសិន។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) តើអ្នកចង់ធ្វើអ្វី៖ មុនគេបង្អស់ អ្នកគួរសួរខ្លួនឯង ថា តើអ្នកចង់ធ្វើអ្វីឲ្យប្រាកដ? តើវានោះជាអ្វីទៅ? បន្ទាប់មក កត់ត្រាវាទុក ឲ្យបានច្រើន តាមតែអាចធ្វើទៅបាន រួចស្វែងរកគំនិតគន្លឹះដែលអ្នកគិតថា ល្អឥតខ្ចោះជាងគេ។

២) តើអ្នកសម្រេចវាដូចម្ដេច៖ តើអ្នកមានវិធានការយ៉ាងណាខ្លះ ដែលអ្នកគ្រោង នឹងធ្វើវា? តើអ្នកមានផ្លូវងាយស្រួល ណាខ្លះ ដើម្បីសម្រេចកិច្ចការទាំងនោះ? ប្រសិន បើអ្នកមានផ្លូវ ដ៏ងាយស្រួល ដើម្បីដើរ ខណៈដែលអ្នកដទៃ មិនមាននោះ អ្នកនឹងឆាប់ទទួលបានការងារដែលអ្នកចង់បាន ដោយមិនបារម្ភ។

៣) តើអ្នកទទួលស្គាល់ការពិតឬ ទេ៖ មនុស្សដែលជោគជ័យ តែងធ្វើអ្វីដែលអ្នកដទៃ មិនចង់ធ្វើ។ ទោះបីពួកគេធ្វើការងារមួយ ដែលពួកគេពេញចិត្ត ហើយ តែពេលខ្លះក៏នៅមាន ឱកាសជួបការងារដែលអ្នកមិនពេញចិត្ត ផងដែរ។ ដូចជាអ្នកចង់ធ្វើការងារណាដែលគ្មានមនុស្សច្រើនជុំវិញ តែអ្នកមិនអាចជៀសរួចទេ ព្រោះ ត្រូវទៅជួបអតិថិជន ។

ដូចនេះ អ្នកត្រូវ រៀនទទួលស្គាល់ការពិត មិនថា ការងារដូចម្ដេច ទេ អ្នកគប្បីហ៊ានពុះពារ ទៅមុខ ទើបបានសម្រេច៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.success.com

X
5s