ហេតុផល​ដែល​បញ្ជាក់​ថា​ ការ​ញាំ​ថ្នាំ​ងងុយ​គេង​ច្រើន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ស្មាន​មិន​ដល់​



នាពេលបច្ចុប្បន្ននេះមនុស្សភាគច្រើនតែងតែមានបញ្ហាជាមួយនឹងដំណេករបស់ខ្លួន  ឯអ្នកខ្លះវិញធ្វើការពេញមួយថ្ងៃដោយមិនសូវបាយកចិត្តទុកដាក់ទៅលើសុខភាពខ្លួនដែលបណ្ដាលឲ្យពួកគេពិបាកក្នុងការដែលគេងមិនលក់នៅពេលយប់។ ហេតុដូចនេះ អ្នកខ្លះក៏បង្ខំចិត្តលេបថ្នាំងងុយគេង ព្រោះពួកគេមិនចង់ទ្រាំនៅសំកុកទៀតនោះទេ។ តែពួកគេមិនបានដឹងទេ វាគ្រោះថ្នាក់យ៉ាងណា ដូចក្នុងការរៀបរាប់ខាងក្រោមនេះជាដើម៖ ១) នៅតែងងុយគេង៖ ទោះបីថ្នាំនោះត្រូវបានចេញដោយវេជ្ជបណ្ឌិតក៏ដោយ ក៏វានៅតែមានការប៉ះពាល់ដែរ ដូចជាខ្វះការតាំងអារម្មណ៍ជាដើម។ នៅពេលដែលអ្នកលេបថ្នាំនោះហើយ ស្អែកព្រឹកអ្នកគិតថា វាប្រហែលជាលែងមានបញ្ហាព្រោះថាអ្នកបានគេងគ្រប់គ្រាន់គួរសមដែរនៅពេលយប់ តែនេះមិនមែនដូចអ្វីដែលអ្នកគិតនោះទេ មិនថាពេលបើកបរ ពេលរៀន ឬពេលធ្វើការនោះទេ អ្នកនឹងមានការពិបាកក្នុងការតាំងអារម្មណ៍ធ្វើអ្វីមួយជានិច្ច។ ២) មានអារម្មណ៍ប្រែប្រួល៖ មានប្រភេទថ្នាំច្រើនណាស់ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រែប្រួលញឹកញយបាន ជាពិសេសបើអ្នកទម្លាប់ប្រើប្រាស់វាជាប្រចាំ។ ហើយការផ្លាស់ប្ដូរញឹកញាប់នេះអារម្មណ៍របស់អ្នកមិនមែនជារឿងដ៏ល្អសម្រាប់សុខភាពរបស់អ្នកនោះទេ ហេតុដូចនេះប្រសិនជាអ្នកមិនចាំបាច់ទេ អ្នកគួរតែចៀសវាងដោយអនុវត្តវិធីផ្សេងៗ ដូចជាការតាំងសមាធិ ឬអានសៀវភៅជាដើម។ ៣) ក្លាយជាញៀន៖ អ្នកចាប់ផ្ដើមគេងដោយមិនមានថ្នាំមិនបាន ដោយវាស្ទើរតែក្លាយទៅជាគ្រឿងញៀនទៅហើយសម្រាប់អ្នក។ មិនថាអ្នកស្ថិតនៅក្នុងស្ថានភាពធ្ងន់ឬស្រាល អ្នកតែងតែមិនភ្លេចលេបវានោះទេ ដូចនេះអ្វីដែលគួរធ្វើនោះ គឺមិនត្រូវចាប់ផ្ដើមលេបវានោះទេ អ្នកគួរតែប្រើប្រាស់វិធីផ្សេងឲ្យអស់ពីលទ្ធភាពរបស់អ្នកសិន សឹមគិតគូរវាតាមក្រោយ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s