ត្រូវ​ចាំ​ចំណុច​ទាំង​អស់​នេះ​ទុក ​ប្រសិន​បើ​អ្នក​ព្យាយាម​អស់​ពី​លទ្ធភាព​តែ​នូវ​តែ​មិន​ទទួល​បាន​ជោគជ័យ​ទៀត​ភាពជោគជ័យឬបរាជ័យមិនអាចឲ្យយើងទាយដឹងបានទុកមុននោះទេ ទោះបីជាបានធ្វើអ្វីៗសឹងគ្រប់យ៉ាងក៏ដោយ ព្រោះថាអ្វីៗតែងផ្លាស់ប្ដូរជានិច្ចដោយយើងមិនអាចស្មានដឹងបាននោះទេ។ វាអាចនឹងមានលទ្ធផលមួយចេញមកដោយអ្នកនឹកស្មានមិនដល់ក៏អាចថាបានផងដែរ ដូចនេះ ចំណុចខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរធ្វើប្រសិនបើអ្នកមានខិតខំអស់ពីសមត្ថភាពហើយ តែនៅតែមិនទទួលបានជោគជ័យ៖

១) ផ្ដោតលើអ្វីដែលអ្នកមាន ច្រើនជាងអ្វីដែលអ្នកបាត់បង់៖ នៅពេលដែលអ្នកព្យាយាមចាប់អារម្មណ៍ទៅលើអ្វីដែលអ្នកបាត់បង់ពេក តើអ្នកនឹងទទួលបានអ្វីមកវិញ? ដូចនេះ ព្យាយាមផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកនៅសល់ទៅវាល្អជាជាង ហើយការធ្វើបែបនេះក៏ធ្វើឲ្យអ្នកមិនសូវមានការបាក់ទឹកចិត្តផងដែរ។

២) បទពិសោធន៍នេះនឹងធ្វើឲ្យអ្នកកាន់តែប្រឹងបន្ថែម៖ អ្នកមិនត្រូវបញ្ឈប់ត្រឹមនេះនោះទេ អ្នកត្រូវចាត់ទុកបទពិសោធន៍មួយនេះដូចជាផ្លូវមួយដែលអ្នកកំពុងតែធ្វើដំណើរឆ្លងកាត់ មុននឹងទទួលបាននូវភាពជោគជ័យ ដើម្បីជាកម្លាំងចិត្តអ្នកទៅមុខទៀត។

៣) គ្មានអ្វីស្ថិតស្ថេរនោះទេ៖ ភាពជោគជ័យរបស់អ្នកក៏មិនមែនកំណត់ដោយអ្នកនោះដែរ វាអាស្រ័យទៅលើអ្នកទាំងស្រុងថាតើអ្នកឲ្យតម្លៃភាពជោគជ័យរបស់អ្នកបែបណា? ថ្ងៃនេះអ្នកអាចជោគជ័យ ថ្ងៃក្រោយអ្នកអាចបរាជ័យក៏ថាបាន ព្រោះគ្មានអ្វីដែលកើតឡើងជានិរន្តនោះទេ។

៤) ការតវ៉ាមិនមែនជាដំណោះស្រាយនោះទេ៖ ការរអ៊ូរទាំទៅលើរឿងដែលបានកើតឡើងនោះ មិនមែនជាដំណោះស្រាយដ៏ល្អមួយនោះទេ ផ្ទុយទៅវានឹងធ្វើឲ្យអ្នកខាតបង់ពេលវេលាឥតប្រយោជន៍នោះទេ យកល្អ អ្នកគួរយកពេលនេះសន្សំកម្លាំងដើម្បីហ្វឹកហាត់ខ្លួនឯងបន្ថែមទើបល្អជាជាង៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី 

X
5s