វិធី​៤យ៉ាង​​ដើម្បី​​ប្រើប្រាស់​ពេល​វេលា​​ឱ្យ​បាន​ល្អ​ក្រោយ​ពី​ចេញ​​ធ្វើ​ការ​​



ក្នុងជីវិតការងារជាក់ស្ដែង ការព្យាយាមសម្រេចកិច្ចការក្នុងអាជីពគឺជារឿងចាំបាច់ និងបង្រៀនខ្លួនឯងឲសម្រេចកិច្ចការតាមដែលអ្វីដែលអ្នកបានកំណត់។ ការជោគជ័យក្នុងអាជីពដែលអ្នកស្រឡាញ់នាំមកនូវភាពរីករាយជាច្រើន។ ប៉ុន្តែ នៅជោគជ័យមិនមានន័យសោះប្រសិនជាអ្នកភ្លេចពីអ្នកផ្ទះនិងធ្វើអ្វីដែលអ្នកស្រឡាញ់។ ១) ដល់ម៉ោងចេញពីការងារត្រូវចេញពីការងារ៖ កុំធ្វើការងារថែមម៉ោង។ ការងារថែមម៉ោងមិនទទួលបានអ្វីទេ មានតែលទ្ធផលអាក្រក់។ ម៉្យាងវិញទៀត ប្រសិនជាអ្នកធ្វើការងារថែមម៉ោង អ្នកនឹងគ្មានម៉ោងផ្ទាល់ខ្លួនឡើង។ អ្នកនឹងមិនអាចធ្វើអ្វីផ្សេងឡើងក្រៅពីគេងឮដេកក្រោយពីធ្វើការអស់ជាច្រើនម៉ោង។ ក្នុងករណីចាំបាច់ ទើបអ្នកធ្វើការក្រៅម៉ោង។ ២) សម្រាក៣០នាទីម្នាក់ឯង៖ សព្វថ្ងៃនេះ យើងម្នាក់ៗសុទ្ធតែរវល់និងប្រញាប់។ យើងលែងដឹងពីរបៀបសម្រាកទៀតហើយ។ តើលើកចុងក្រោយ ពេលណាដែលអ្នកបានអង្គុយក្នុងបរិយាកាសដ៏ស្ងៀមស្ងាត់មួយហើយអាចគិតអ្វីៗតាមដែលចិត្តចង់? ដូច្នេះហើយ អ្នកគួរតែមានពេលវេលាខ្លះសម្រាប់ខ្លួនឯងក្នុងការគិតរឿងការងារឡើងវិញ។ ៣) រៀបចំគម្រោងសម្រាប់អាទិត្យក្រោយ៖ យើងម្នាក់ៗហាក់ដូចជារៀបចំគម្រោងច្រើនដែរ តែភាគច្រើនយើងភ្លេចវាទៅវិញ ទោះបីជាអ្នកបានសរសេរវាទុកក៏ដោយ។ តាមសារតែដូច្នេះហើយ អ្នកគួរតែចំណាយពេល១ម៉ោងដើម្បីរៀបចំជីវិតអ្នកអំឡុងពេលចុងអាទិត្យ។ ៤) និយាយថា"ទេ"៖ អ្នកមិនសូវមានពេលសម្រាប់ខ្លួនឯងផលក្រោយពីចេញពីកន្លែងការងារ។ ដូច្នេះហើយ អ្នកគួរតែរៀននិយាយថា "ទេ" ទៅមនុស្សប្រសិនជាអ្នកចង់មានពេលសម្រាប់ខ្លួនឯង។ អ្នកច្បាស់ចង់មានពេលសម្រាប់គ្រួសារហើយ។ ម្តងទៀត ត្រូវចេះរៀននិយាយថា"ទេ" ៕ ប្រែសម្រួល៖ អ៊ឹង មុយូ ប្រភព៖ www.lifehack.org
X
5s