វិធី​ ៣ យ៉ាង​ងាយ​ៗ​ដេីម្បី​បង្អើត​វប្បធម៌ឲ្យស្រលាញ់កន្លែង​ការងារ​ការមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារពិតជាសំខាន់ក្នុងការនាំយកភាពរីករាយនិងភាពជោគជ័យក្នុងក្រុម និងជាមួយភាពចំណេញដល់ជំនួញទាំងមូល។ ខាងក្រោមនេះគឺជាអ្វីដែលមេដឹកនាំគួរអនុវត្តន៍៖

១) កុំផ្ដល់អត្ថន័យទៅលើភាពជោគជ័យនិងបរាជ័យ

អ្នកមិនអាចរំពឹងទុកថាមិត្តរួមការងារនឹងធ្វើតាមអ្វីដែលអ្នកបាននិយាយឡើយ។ មនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខុសៗគ្នានិងការឆ្លើយតបទៅអ្វីមួយ។ វាមានសារៈសំខាន់ដែលមេដឹកនាំដឹងអំពីកូនចៅនិងមានមិត្តភាពជិតសិទ្ធជាជាងមេនិងកូនចៅ។

២) ចំណាយពេលក្នុងក្រុមរបស់អ្នក

ប្រសិនជាមេដឹកនាំមិនចាត់ទុកបុគ្គលិកដូចជាគ្រួសារទេ ៨០ភាគរយមេដឹកនាំគឺមិនអាចទទួលបានលទ្ធផលដែលគេចង់បាននោះឡើង។ ពេលមេដឹកនាំចំណាយពេលក្នុងក្រុម មេដឹកនាំមានឱកាសដឹងពីចំណុចខ្លាំងនិងខ្សោយរបស់បុគ្គលិក។ ដូច្នេះហើយអ្នកដឹងនាំអាចដាក់ការងារលើចំណុចខ្លាំងរបស់បុគ្គលិកបាន។

៣) នាំយកភាពជាអ្នកជំនួញក្នុងការងារ

វាមានភាពងាយស្រួលដែលមេគ្រប់គ្រងរាល់ស្ថានភាពនិងសម្រេចចិត្តរាល់កិច្ចការ។ ដូច្នេះហើយ បុគ្គលិកមិនមានភាពជាអ្នកជំនួញ។ បុគ្គលិកទាំងអស់គួរមានសិទ្ធិស្មើគ្នា។ ពួកគេមិនត្រឹមតែមានកៅអីក្នុងការងារ តែក៏មានសម្លេងដែរ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.success.com

X
5s