មនុស្ស៣ប្រភេទនេះហើយ ដែលអ្នកត្រូវការជាដៃគូរបស់អ្នក
ជាការពិតណាស់ អ្នកគួរដឹងថា តើមនុស្សប្រភេទណាខ្លះដែលអាចចូលមកធ្វើឲ្យជីវិតអ្នកមានន័យ ហើយ មិនប្រាកដថា ពួកគេមកល្អដាក់អ្នកគ្រប់ពេលទេ គេអាចផ្ដល់ជាមេរៀន និងបទពិសោធន៍សម្រាប់អ្នកក៏ថាបាន។ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) មនុស្សប៉ិនប្រដៅ៖ មនុស្សបែបនេះលេចឡើងក្នុងជីវិតអ្នកតាមទម្រង់ដូចជា តែងនិយាយច្រើន ដូចជាគ្រូ តែងដើរតួជាឪពុកម្ដាយផង និង មិត្តភ័ក្ដិ ផងដែរ។ មិនថា មានរឿងអ្វីនោះ ទេ រាល់ពេលអ្នកជួបគេ គេតែងផ្ដល់ដំបូន្មាន និងគំនិត ទស្សនៈ ដើម្បីកែប្រែជីវិតអ្នកគ្រប់ពេល នេះដោយសារតែគេមានបទពិសោធន៍ ច្រើន ឬមួយក៏មានអាយុលើសអ្នក។ ប្រសិនបើអ្នកមិនទាន់ជួបមនុស្សបែបនោះទេ អ្នកគួរស្វែងរកទៅ ព្រោះ អ្នកនឹងរៀនបានច្រើនពីពួកគេ។
២) មនុស្សងាយចុះសម្រុង៖ ក្នុងមួយជីវិតអ្នកនេះ អ្នកនឹងបានជួប មនុស្សដែលធ្វើល្អ ហើយងាយចុះសម្រុងជាមួយអ្នក មានចំណូលចិត្ត ព្រមទាំងធ្វើអ្វីត្រូវគ្នាទាំងអស់។ ពេលខ្លះអ្នកក៏សឹងតែមិនជឿថា តើជាតិមុន អ្នកទាំងពីរមានអ្វីទាក់ទងគ្នាឬអត់ ទើបជាតិនេះ អ្នកមានអ្វីដូចគ្នាទាំងអស់បែបនេះ។
៣) មនុស្សផ្ទុយពីអ្នក៖ មនុស្សបែបនេះនឹងផ្ដល់មេរៀន ឲ្យអ្នកច្រើន គេចូលមកដើម្បីឲ្យអ្នកអភិវឌ្ឍខ្លួន ឲ្យទៅមនុស្សថ្មី រួមទាំងបង្រៀនមេរៀនលំបាកៗ ខ្លាំងសម្រាប់អ្នក។ ពួកគេអាចប្រើប្រាស់សម្ដីអាក្រក់ តែដោយសារតែគេមិនអាចធ្វើជាមនុស្សលួងលោម ឬ ប្រើពាក្យផ្អែមល្ហែមបានពេលឃើញអ្នកខុសនោះ។
ប្រភព៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity