ផ្លូវ ៣យ៉ាងនេះដែលមនុស្សចេះគោរពខ្លួនឯងមិនដើរតាមជាដាច់ខាត
មនុស្សដែលចេះគោរពខ្លួន ឯង គឺជាមនុស្សដែលស្រឡាញ់ រាល់អ្វីដែលខ្លួន មាន និងតែងតែធ្វើអ្វីក៏ដោយដើម្បីជីវិត បានសេចក្ដីសុខ។ ពួកគេ តែងបែងចែកថា តើផ្លូវណាដែលគេត្រូវដើរ និងផ្លូវណាដែលគេមិនគួរដើរ។ ខាងក្រោមនេះអ្នកនឹងដឹង ថា តើមនុស្សដែលចេះគោរពខ្លួនឯងមិនគួរដើរតាមគន្លងណាខ្លះ៖
១) ចង់ឲ្យអ្នកដទៃទទួលស្គាល់អ្នក៖ តើអ្នកគិតថា ការធ្វើអ្វីដើម្បីផ្គាប់ចិត្ត ឬ ចង់បានការទទួលស្គាល់ពីអ្នកដទៃ គឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចង់អភិវឌ្ឍខ្លួនឲ្យប្រសើរមែនទេ? ប្រាកដណាស់វាមិនអាចជួយអ្វីដល់អ្នកទេ ព្រោះគ្រប់យ៉ាង អ្នកធ្វើគឺដើម្បីផ្គាប់ចិត្តគេប៉ុណ្ណោះ។ ចុះហេតុអ្វី អ្នកមិនបង្ហាញ អ្នកដទៃ ថាអ្នកជានរណា បង្ហាញពី ភាពក្លាហានរបស់អ្នក និងអ្វីដែលអ្នកដទៃ មិនអាចធ្វើបានទៅវិញទៅ។
២) ស្អប់ខ្លួនឯង ៖ គ្មាននរណាម្នាក់លើលោកនេះដូចអ្នកទេ ហើយកាលដែលមានគំនិតអវិជ្ជមានលើខ្លួន ឯងនេះ វាគឺជាគំនិតដ៏ឥតប្រយោជន៍មួយផងដែរ។ អ្នកត្រូវចាំថា បើចង់ក្លាយជាមនុស្សគោរពខ្លួន ឯង អ្វីដែលគួរធ្វើដំបូងគេនោះ គឺ ការស្រឡាញ់ខ្លួន ឯង គាំទ្រលើជំនឿរបស់ខ្លួន ហើយ តស៊ូ ចំពោះអ្វីដែលអ្នកគិតថាចង់ផ្លាស់ប្ដូរវា។
៣) មិនដែលមើលឃើញអ្វីឲ្យវែងឆ្ងាយ៖ បើអ្នកចង់ក្លាយជាមនុស្សគោរពខ្លួន ឯង អ្នកត្រូវ ប្រមើល មើល ឲ្យបានច្រើនជាងមួយ គំនិត ព្រោះថា ការគិតខ្លី វាហាក់ដូចជាការដាក់កំហិត ក្នុងការគិតដល់ខ្លួន ឯង ដូច្នោះដែរ។ វាគឺជាធម្មជាតិរបស់មនុស្សទៅហើយ ដែលគួរតែសម្លឹងមើល ឲ្យបានលើសពីមួយ ផ្លូវឡើងទៅ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ higherperspectives