វិធី​ ៤​យ៉ាង​ដែល​អាច​កែប្រែ​ជីវិត​ធម្មតា​ឲ្យ​ទៅ​ជា​ល្អបាន​​តើអ្នកណាដែលមិនចង់រីកចម្រើនទៅមុន មិនថាក្នុងជំនួញ ការងារការសិក្សា។ល។ យើងតែងតែសន្យាជាមួយខ្លួនឯងថា នឹងធ្វើវាឲបានល្អ។ តើអ្នកបានខំប្រឹងអស់ពីសមត្ថភាពពីខ្លួនហើយឬនៅ?

១) មិនមែនជាអ្នក

តើអ្នកធ្លាប់គិតថាបញ្ហាណាមួយមិនមែនជាកំហុសរបស់អ្នកដែរឬទេ? មិនថាវាច្បាស់យ៉ាងណាក៏ដោយ? តាមការពិតទៅ ការទទួលស្គាល់កំហុសខ្លួនឯងគឹជាការល្អ។ វាជួយឲអ្នករកឃើញនូវបញ្ហានិងរកដំណោះស្រាយ។

២) ពេលវេលាដ៏ល្អ

មនុស្សខ្លះរង់ចាំពេលវេលាល្អឥតខ្ចោះដើម្បីមកធ្វើអ្វីមួយ។ អ្នកនឹងចំណាយពេលជាច្រើនដើម្បីរង់ចាំ។ តាមពិតនោះគឺ ពេលវេលាដ៏ល្អគឺនឹងមិនមករកអ្នកនោះទេប្រសិនជាអ្នកមិនចាប់ផ្តើមសកម្មភាពពីឥឡូវនេះ។

៣) ចាំបាច់ត្រូវល្អឥតខ្ចោះ

អ្នកប្រហែលជាអាចសម្រេចកិច្ចការបានច្រើនទៀត តែអ្នកគិតតែចង់ធ្វើអ្វីមួយឲល្អឥតខ្ចោះ។ ល្អឥតខ្ចោះគ្រាន់តែជាជំនឿតែប៉ុណ្ណោះ។ អ្នកអាចកែប្រែមកធ្វើឲអស់ពីសមត្ថភាពរបស់អ្នកជាការស្រេច។

៤) ពិសេសជាងគេ

នៅពីតូច ឪពុកម្តាយបង្រៀនអ្នកឲក្លាយជាអ្នកដឹកនាំ មានភាពក្លាហាន។ តែពេលអ្នកធំឡើង នៅក្នុងបន្ទប់ប្រជុំ ពេលខ្លះអ្នកក៏មិនអាចបដិសេធរហូតនោះទេ។ ដូច្នេះហើយអ្នកត្រូវស្គាល់កាលៈទេសៈឲបានត្រឹមត្រូវ។

ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖www.lifehack.org

X
5s