តាម​វិទ្យា​សាស្ត្រ​ ចំណុច​ទាំង​នេះ​អាច​កំណត់​នូវ​ភាព​ជោគជ័យ​របស់​អ្នក​បាន ហើយ​អ្នក​ត្រូវ​យកឈ្នះ​ឲ្យ​បាន​​មនុស្សភាគច្រើន ចង់ធ្វើអ្វីៗដើម្បីបង្កើនភាពទាក់ទាញ ឬធ្វើឲខ្លួនឯងមានអារម្មណ៍ល្អ។ ជាក់ស្ដែងដូចជាទៅហាត់ប្រាណដើម្បីបានរាងស្អាត ស្លៀកពាក់អាវស្អាតបាត។

តែអ្នកធ្លាប់សួរខ្លួនឯងដែរឬទេមានចំណុចណាខ្លះដែលអាចធ្វើឲខ្លួនឯងមិនទទួលបានការចាប់អារម្មណ៍?

១) គេងមិនបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់ភាពទាក់ទាញរបស់អ្នកបាន។ អ្នកណាគេងមិនគ្រប់គ្រាន់ច្រើនតែមិនស្អាត មើលទៅកើតទុក្ខ និងមិនសូវមានសុខភាពល្អថែមទៀតផង។ អ្នកត្រូវគេងយ៉ាងតិច៨ម៉ោងក្នុង១ថ្ងៃ។

២) មិនសូវរួសរាយ

គ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សដែលមិនសប្បាយចិត្តឬមានមុខក្រញូវនោះទេ។ តែអ្នកក៏អាចមានថ្ងៃខ្លះដែលអ្នកមិនសប្បាយចិត្ត។ អ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នកនិងធ្វើនូវអ្វីដែលអ្នកចូលចិត្តឬធ្វើឲអ្នកសប្បាយចិត្តបាន។

៣) ខ្ជិល

ភាពខ្ជិលនិងកម្លាំងចិត្តមានការទាក់ទងគ្នា។ មិនថាអ្នកខ្ជិលប៉ុណ្ណានោះទេ អ្នកត្រូវតែដើរទៅមុន។ អ្វីដែលអ្នកធ្វើឬនិយាយអាចកំណត់ថាអ្នកជាមនុស្សប្រភេទអ្វី។ ទោះបីជាមានពេលខ្លះ អ្នកមិនចង់ធ្វើអ្វីសោះ។ តែអ្នកត្រូវចងចាំថា អ្នកមិនត្រូវស្ថិតនៅស្ថានភាពនោះរហូតទេ។

៤) មិនស្មោះត្រង់

មនុស្សមិនស្មោះត្រង់ច្រើនតែត្រូវបានចាត់ទុកថាជាមនុស្សដែលមិនអាចទុកចិត្តបាន។ មនុស្សដែលមិនស្មោះត្រង់ច្រើនតែមានចំណុចអវិជ្ជមានច្រើនទៀត៕

ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehsck.org

X
5s