មានទម្លាប់បែបនេះជាប្រចាំ លោកអ្នកនឹងអាចនៅជិតមនុស្សស្រីបានហើយ​



អ្នកមិនអាចមានជំនឿចិត្តដោយគ្រាន់តែបិទភ្នែកហើយបន់ស្រន់នោះទេ អ្នកត្រូវការធ្វើអ្វីមួយសម្រាប់ពង្រឹងជំនឿចិត្តរបស់អ្នក។

ខាងក្រោមនេះជាអ្វីដែលបុរសអាចធ្វើបានសម្រាប់ពង្រឹងជំនឿចិត្តរបស់ពួកគេ៖

១) ការស្លៀកពាក់

របៀបនៃការស្លៀកពាក់របស់អ្នកបង្ហាញយ៉ាងច្រើនអំពីអ្នក។ ហើយនេះជាអ្វីដែលមនុស្សស្រីអាចដឹងពីអ្នក។ អ្នកអាចមើលទស្សនាវដ្ដីអំពីការស្លៀកពាក់របស់បុរស។ អ្នកនឹងឃើញពីរបៀបខុសគ្នាដែលអ្នកដទៃធ្វើលើអ្នក។ ហើយ វានឹងបង្កើនជំនឿចិត្តដល់អ្នក។

២) ហាត់ប្រាណ

វិធីមួយដ៏ល្អក្នុងការបង្កើនជំនឿចិត្តគឺអ្នកមានជំនឿចិត្តទៅលើរូបរាងកាយរបស់អ្នក។ អ្នកអាចមានអារម្មណ៍ខ្មាសអៀនប្រសិនជាអ្នកគិតថារាងរបស់អ្នកមិនស្អាត។ តែ ការហាត់ប្រាណអាចជួយអ្នកបាន។

៣) កាយវិការនិងភាសានិយាយ

កាយវិការរបស់អ្នកក៏អាចជួយអ្នកឲមានជំនឿចិត្តបានដែរ។ ឧទាហរណ៍ថា អ្នកងើបក្បាលខ្ពស់ ដើរដោយមានកម្លាំង។ល។ វាជាគំនិតល្អប្រសិនជាអ្នកខិតខំកែប្រែកាយវិការរបស់អ្នកជាប្រចាំ។

៤) គិតបែបវិជ្ជមាន

អ្នកអាចផ្លាស់ប្តូរនូវរាងកាយរបស់អ្នក ការងាររបស់អ្នកនិងអ្វីៗដែលអ្នកចង់ផ្លាស់ប្តូរ។ តែប្រសិនជាអ្នកនៅគិតតាមបែបអវិជ្ជមាន អ្នកនឹងគ្មានជំនឿចិត្តពេលអ្នកនៅជាមួយមនុស្សស្រីឡើយ។ អ្នកត្រូវតែជឿលើខ្លួនឯង៕

ប្រែសម្រួល៖ អ៊ឹងមួយយូ ប្រភព៖ www.lifehack.org

X
5s