កីឡាងាយៗ​៣ប្រភេទអាចជួយសម្រកជាតិខ្លាញ់របស់អ្នកបានយ៉ាងលឿន​



ទម្រាំតែដាក់ចិត្ត ដាក់កាយដើម្បីហាត់កីឡាម្ដងៗមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាត្រូវការការតាំងចិត្តខ្ពស់ តែនៅពេលដែលអ្នកតាំងចិត្តបានហើយ ប្រភេទកីឡាដែលអ្នកជ្រើសរើសយកមកហាត់ គឺអ្វីដែលសំខាន់បន្ទាប់ពីនោះ។ ហេតុនេះ បើអ្នកចេះតែហាត់ដោយគ្មានគោលដៅ ឬក្រឹត្យក្រមច្បាស់លាស់នោះទេ ការហាត់របស់អ្នកក៏មិនទទួលបានលទ្ធផលដែលអ្នករំពឹងទុកឡើយ។ ខាងក្រោមនេះគឺជាប្រភេទកីឡាដែលជួយសម្រកនូវជាតិខ្លាញ់បានលឿនជាងគេ៖

១) ការរត់៖ នេះជាកីឡាមួយប្រភេទដែលតម្រូវឲ្យអ្នករត់ក្នុងរយៈពេលមួយសមល្មម មិនមែនរត់បានបន្តិចហើយក៏ឈប់នោះទេ ព្រោះវានឹងធ្វើឲ្យការហាត់រត់របស់អ្នកមិនទទួលបានប្រសិទ្ធភាពខ្ពស់ឡើយ។ ប្រសិនបើអ្នកជាអ្នកហាត់រត់ដំបូងៗ វាប្រើរយៈពេលប្រហែលជា៦សប្ដាហ៍ទម្រាំតែរាងកាយរបស់អ្នកទម្លាប់ជាមួយលំហាត់ប្រាណនេះ បន្ទាប់ពីនេះអ្នកអាចព្យាយាមរត់នៅក្នុងល្បឿនមួយដែលញាប់ជាងមុនបន្តិច ដើម្បីទទួលបាននូវលទ្ធផលជាទីគាប់ចិត្ត។

២) អាវ៉ង់៖ កីឡាប្រភេទនេះមិនសូវជាពេញនិយមប៉ុន្មានទេ ព្រោះវាមើលទៅហាក់ដូចជាប្រើកម្លាំងច្រើនជាងកីឡាឯទៀត ហើយមិនអាចហាត់នៅក្នុងរយៈពេលយូរពេកនោះទេ ព្រោះថាវាត្រូវការឲ្យផ្នែកច្រើននៃរាងកាយរបស់អ្នកបញ្ចេញកម្លាំងដូចជា ដៃ ទ្រូង ជើង ខ្នង ដង្ហើម ចង្កេះ និងការខំប្រឹងងើបចុះងើបឡើងទៀតផង យ៉ាងណាមិញ លំហាត់ប្រាណមួយនេះមិនត្រឹមតែជួយសម្រកខ្លាញ់បានលឿននោះទេ ថែមទាំងជួយឲ្យឆាប់ឡើងសាច់ដុំទៀតផង។

៣) លោតអន្ទាក់៖ ការលោតអន្ទាក់នេះ ក៏មិនមែនអន់ដែរ ព្រោះថាវាអាចជួយដុតខ្លាញ់នៅក្នុងខ្លួនរបស់អ្នករហូតទៅដល់១០០០កាឡូរីឯណោះក្នុងរយៈពេល១ម៉ោង។ ហើយកីឡានេះទៀតសោតក៏ត្រូវការកម្លាំងមិនចាញ់កីឡាដទៃដែរ គ្រាន់តែវាត្រូវការការតាំងអារម្មណ៍នៅក្នុងជំហានលោតនិមួយៗ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com

X
5s