កំហុសធំៗ៥យ៉ាងដែលបំផ្លាញទំនាក់ទំនងគ្រួសារទាំងស្រុង
គ្រួសារគឺជាប្រភពដំបូងគេដែលផ្តល់នូវក្តីស្រឡាញ់ ការទទួលយក និងការគ្រាំទ្រ។ ក៏ប៉ុន្តែ សមាជិកគ្រួសារមួយចំនួនមានសកម្មភាពដែលប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសារ។ ការស្វែងយល់ពីបញ្ហាគឺជាជំហានមួយដែលនាំអ្នកទៅរកដំណោះស្រាយ។
១) ការស្តីបន្ទោសនិងការរិះគន់៖ នៅពេលសមាជិកមួយនិយាយសម្តីអាក្រក់ទៅកាន់សមាជិកគ្រួសារផ្សេងទៀត ពួកគាត់មានអារម្មណ៍ឈឺចាប់។ ដូចដែរបាននិយាយពីខាងលើ គ្រួសារគួរតែជាប្រភពដែលផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្ត។
២) និយាយដើម៖ ការនិយាយដើមគឺអាក្រក់ខ្លាំងណាស់។ ការនិយាយដើរគឺភាគច្រើនកើតចេញពិសមាជិកមួយអន់ចិត្តឬមិនពេញចិត្តពីសមាជិកគ្រួសារណាម្នាក់។ វាប្រហែលជាអាចជួយឲគេមានអារម្មណ៍ធូរស្រាល ប៉ុន្តែវាមិនមែនជាដំណោះស្រាយឡើង។
៣) ការមិនរាប់បញ្ចូល៖ ការមានសមាជិកទាំងអស់ជួបជុំក្នុងកម្មវិធីគ្រួសារពិតជាសំខាន់ណាស់។ វាបង្ហាញពីការរួបរួមគ្នា។ ទោះបីជាអ្នកដឹងថាសមាជិកម្នាក់នោះនឹងបដិសេធនឹងអ្នកក៏អ្នកត្រូវហៅគេដែរ។ បើមិនដូច្នេះទេ អ្នកនឹងពិបាកមើលមុខគ្នា។
៤) ការកុហក៖ ការកុហកក្នុងគ្រួសារពិតជាមានផលអាក្រក់ណាស់។ ការពិតមុនឬក្រោយគឺនឹងត្រូវបានគេដឹង។ ប្រសិនជាសមាជិកគ្រួសារមិនស្មោះត្រង់នឹងសមាជិកគ្រួសារផង តើមានអ្នកណាដែលអាចទុកចិត្តបានទៀត?
៥) មិនទទួលយកភាពខុសគ្នា៖ ទោះបីជាអ្នករស់នៅក្នុងគ្រួសារតែមួយ ប៉ុន្តែ អ្នកមិនអាចមានចំណុចដូចគ្នាទៅនឹងបងប្អូនរបស់អ្នកទាំងស្រុងឡើយ។ ដូច្នេះហើយ សមាជិកគ្រួសារទាំងអស់ត្រូវបើកចិត្តឲទូលាយ៕
ប្រែសម្រួល៖ អ៊ឺងមួយយូ
ប្រភព៖www.success.com