ចង់សន្សំលុយសម្រាប់ដំណើរកម្សាន្តរបស់អ្នកមែនទេ? ​អស់បញ្ហាជាមួយវិធីទាំងនេះ​



ម្នាក់ៗសុទ្ធតែរវល់ តែពួកគេតែងតែប៉ងក្នុងចិត្តថា បើសិនជាមានឱកាសល្អពួកគេនឹងធ្វើដំណើរកម្សាន្តនៅកន្លែងណាមួយដែលពួកគេតែងតែគិតចង់ទៅ។ តែអ្វីដែលសំខាន់នោះ ពួកគេតែងតែរអ៊ូរទាំរឿងពេលវេលា បូករួមទាំងខ្វះខាតនូវថវិកាថែមទៀតផង។ តើធ្វើយ៉ាងណា ដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះបាន? ខាងក្រោមនេះគឺជាដំណោះស្រាយសម្រាប់អ្នក៖ ១) កាត់បន្ថយការចំណាយ៖ គ្មានវិធីមកពីណានោះទេ តែវាជាវិធីទូទៅដែលមនុស្សគ្រប់គ្នាធ្វើ។ ប្រសិនបើអ្នកចង់សន្សំលុយធ្វើអ្វីមួយ មិនត្រឹមតែជាដំណើរកម្សាន្តនោះទេ អ្វីដែលអ្នកត្រូវធ្វើមុនគេនោះ គឺត្រូវគិតគូរការចំណាយ និងចំណូលដែលអ្នកទទួលបាន ហើយគិតធ្វើយ៉ាងណា កាត់បន្ថយការចំណាយទៅលើអ្វីមួយតាមតែអ្នកអាចធ្វើបាន។ ២) រៀបចំបញ្ជី៖ មុននឹងចាប់ផ្ដើមសន្សំ អ្នកក៏គួរតែមានបញ្ជីមួយច្បាស់លាស់ដែរ ថាអ្នកចង់ទៅកម្សាន្តនៅទីកន្លែងណា ហើយវាមានបូករួមសកម្មភាពអ្វីខ្លះ ក៏ដូចជារយៈពេលដែលអ្នកចំណាយពេលនៅទីនោះ ព្រមទាំងការចំណាយផ្សេងៗទៀតដូចជាការហូបចុកជាដើម បន្ទាប់អ្នកគួរតែគិតថាតើអ្នកត្រូវសន្សំក្នុងរយៈពេលប៉ុន្មាន ហើយមួយថ្ងៃ មួយអាទិត្យ ឬមួយខែ អ្នកត្រូវសន្សំប៉ុន្មានដែរ។ ៣) មានកន្លែងសន្សំត្រឹមត្រូវមួយ៖ អ្នកអាចដាក់នៅក្នុងកន្លែងណាមួយដែលអ្នកទុកចិត្ត ហើយកន្លែងនោះក៏គួរតែមិនមែនជាកន្លែងដែលអ្នកអាចដកចាយវាយបានស្រួលនោះដែរ ដូចជានៅធនាគារ ឬនៅកន្លែងសម្ងាត់ណាមួយនៅក្នុងបន្ទប់អ្នកជាដើម។ ៤) លក់របស់អ្នកលែងត្រូវការ៖ ជាធម្មតា នៅក្នុងផ្ទះរបស់អ្នកតែងតែមានរបស់ដែលអ្នកលែងប្រើប្រាស់ តែអ្នកយល់ថាវាក៏នៅមានតម្លៃគួរសម ដូចនេះ អ្នកអាចយកវាទៅលក់ចោលក៏បាន តែហាមអ្នកយករបស់ប្រើប្រាស់នៅក្នុងផ្ទះដែលអាចនៅប្រើបានយកទៅលក់ដើម្បីទៅដើរលេងកម្សាន្តឲ្យសោះ ព្រោះថាវាជាទម្លាប់ដ៏អាក្រក់មួយ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s