ដឹងអត់ថា​ សូម្បីតែអ្នកអង្គយក៏អាចហាត់ប្រាណបានដែរ?​



មនុស្សមួយចំនួនមិនសូវជាមានពេលទំនេរច្រើននោះទេ ដោយអ្នកខ្លះរកតែពេលញាំបាយមិនបានផង ចុះទម្រាំតែទៅហាត់ប្រាណទៀតនោះ? វាក្លាយជារឿងមួយដែលស្ទើរតែកើតឡើងមិនបាន តែយ៉ាងណាមិញ ប្រសិនបើអ្នកអាចឆ្លៀតបាន សូម្បីតែពេលដែលអ្នកកំពុងអង្គុយអានសៀវភៅក្ដី ឬធ្វើការក្ដីក៏អ្នកអាចធ្វើលំហាត់មួយចំនួនខាងក្រោមបានផងដែរ ដែលវាសុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នកទាំងអស់៖

១) អង្គុយឲ្យត្រង់ខ្នង៖ មនុស្សមួយចំនួនមានទម្លាប់មិនល្អសោះ ដោយពួកគេចូលចិត្តអង្គុយកោងខ្នង ឬអោនក្បាលចុះក្រោមផង ដោយសារតែពួកគេខ្ជិលផង ឬហត់ផង ដែលនាំឲ្យវាក្លាយជាទម្លាប់មួយដ៏អាក្រក់។ ហេតុនេះហើយសូម្បីតែពេលដែលពួកគេដើរក៏អ្នកដទៃអាចសង្កេតឃើញថាខ្នងរបស់ពួកគេមានសភាពកោងផងដែរ ព្រោះវាបានធ្វើការពុតឆ្អឹងខ្នងអ្នកមករហូត។

២) អង្គុយកៀបជើងហើយដាក់វាឲ្យត្រង់៖ នៅពេលដែលអ្នកអង្គុយលេងធម្មតា ក៏អ្នកគួរតែអង្គុយឲ្យបានសមរម្យព្រមទាំងទុកឱកាសនេះ ដូចជាការហាត់ពុតលុតដំទៅលើរាងកាយរបស់អ្នកទៅល្អជាជាង ហើយអ្នកក៏អាចពុតវាទៅមុខទៅក្រោយៗ តាមដែលអ្នកអាចធ្វើបានផងដែរ។ ត្រឹមតែរយៈពេល១៥នាទី ជារៀងរាល់ថ្ងៃសម្រាប់អ្នកដែលរវល់ខ្លាំងក៏អាចចាត់ទុកថាគ្រប់គ្រាន់ហើយ។

៣) តាំងសមាធិ៖ ការតាំងសមាធិការអាចចាត់ទុកជាការហាត់ប្រាណតាមផ្លូវអារម្មណ៍បានផងដែរ ព្រោះវាជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុនច្រើន ក៏ដូចជាមានអារម្មណ៍ស្ងប់ល្អផងដែរ ដែលអាចជួយអ្នកក្នុងការបំបាត់ភាពតានតឹងបានមួយផ្នែកធំដែរ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org

X
5s