វិធីបង្កើតកេរ្តិ៍ដំណែលក្រោយពេលអ្នកចាកទៅ?
តើអ្នកធ្លាប់ប្រាថ្នាទេថា អ្នកនឹងរស់នៅបានយូរអង្វែងឬក៏រស់នៅដោយមិនខ្លាចសេចក្ដីស្លាប់? ប្រសិនជាអ្នករស់នៅដោយមានសកម្មភាពផ្សេងៗនោះ ស្លាប់ឬរស់គ្មានអ្វីខុសគ្នានោះទេ។ ទោះបីជាខ្លួនប្រាណរបស់អ្នកមិននៅលើលោក តែអ្នកបានបន្សល់ទុកដានជើងសម្រាប់អ្នកជំនាន់ក្រោយ។
១) ឲច្រើនជាងអ្វីដែលអ្នកបានទទួល៖ ការជះឥទ្ធិពលទៅលើជីវិតអ្នកដទៃគឺជាអ្វីដែលមិនអាចបំភ្លេចបាន។ ពេលអ្នកធ្វើឲអ្នកដទៃសប្បាយរីករាយ អ្នកក៏ធ្វើអ្វីមួយសម្រាប់ខ្លួនឯង។ អ្នកមិនចាំបាច់ត្រូវក្លាយជាអ្នកមាននោះទេ ការញញឹមក៏អាចធ្វើឲអ្នកដទៃសប្បាយចិត្តផងដែរ។
២) សរសេរសៀវភៅ៖ សៀវភៅគឺជាអាវុធដ៏ពូកែមួយសម្រាប់ការផ្លាស់ប្តូរឲល្អ។ ទោះបីជាក្រោយពេលអ្នកស្លាប់ក៏ដោយ សៀវភៅរបស់អ្នកនៅតែអាចជះឥទ្ធិពលដល់អ្នកដទៃបាន។
៣) បង្រៀននូវអ្វីដែលអ្នកចេះ៖ អ្នកមិនចាំបាច់ក្លាយជាគ្រូអាជីពបានបង្រៀនបាននោះទេ។ តាមពិតទៅ អ្នកគឺជាគ្រូបង្រៀនម្នាក់។ អ្នកគ្រាន់តែមិនដឹងតែប៉ុណ្ណោះ។ មានមនុស្សជាច្រើនបានយកអ្នកជាគំរូក្នុងជីវិតរបស់ពួកគេ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.addicted2success.com