វិធី​ស្វែង​រក​គោលដៅ​នៃ​ជីវិត សម្រាប់​អ្នក​ដែល​មិន​ទាន់​រក​ឃើញ​


ប្រភព​រូបពី​ Pexels

មនុស្សម្នាក់ៗ តែងតែមានគោលដៅរៀងៗខ្លួន ហើយគោលដៅនោះហើយ នឹងជំរុញទឹកចិត្តឲ្យពួកគេខិតខំដើម្បីសម្រេចវាឱ្យបាន។ តែសម្រាប់អ្នកគ្មានគោលដៅវិញ ពួកគេហាក់ដូចជាមនុស្សតែលតោល គ្មានទិសដៅត្រូវទៅ ពោលគឺប្រៀបដូចកំពុងស្ថិតនៅលើមហាសាគរមិនដឹងកោះត្រើយនៅទីណា។

ខាងក្រោមនេះនឹងបង្រៀនឲ្យអ្នកចេះស្វែងរកគោលដៅមួយ សម្រាប់ជីវិត៖

១) ធ្វើខ្លួនឲ្យសកម្ម

សកម្មភាពកាន់តែច្រើនដែលអ្នកធ្វើ អ្នកនឹងកាន់តែឆាប់ដឹងថា គោលបំណងអ្នកជាអ្វី។ ជៀសវាងការអង្គុយស្រមើស្រមៃអត់ប្រយោជន៍ អ្នកគួរស្វែងរកគោលបំណងឲ្យឃើញ ហើយឈានជើង ដើរទៅមុខដើម្បីវា តាមរយៈការធ្វើបែបនេះ អ្នកនឹងដឹងពីគោលបំណងខ្លួន កាន់តែច្បាស់ហើយ។

២) ត្រូវដឹងថាខ្លួន ចូលចិត្តអ្វី

ប្រសិនបើអ្នកមិនចូលចិត្តហើយ អ្នកក៏មិនអាចសម្រេចវាបានដែរ ហេតុនេះហើយ អ្នកគួរដឹងថាអ្វីទៅដែលអ្នកចូលចិត្តធ្វើ បន្ទាប់មកឈានទៅមុខដើម្បីអ្វីដែលអ្នកស្រឡាញ់។ នៅពេលអ្នកធ្វើអ្វីមួយ ដែលបេះដូងពេញចិត្ត អ្នកនឹងមានអារម្មណ៍ចង់ដើរទៅមុខ ហើយបន្ត រុករកវា ដោយគ្មាននរណាចាំបញ្ជាឡើយ។

៣) ស្វែងរកនរណាម្នាក់ដែលអាចជំរុញអ្នកបាន

ពេលខ្លះ ពួកគេទាំងនោះហើយ ដែលចាប់ផ្ដើមឲ្យអ្នកគិតពី គោលបំណងទៅថ្ងៃមុខ។ ពួកគេទាំងនោះ អាចផ្ដល់ជាយោបល់ គំនិត និងអ្វីដែលអ្នកគួរធ្វើបានសម្រាប់ជីវិត៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.wikihow.com

X
5s