សញ្ញាបញ្ជាក់ថា «អ្នកចាប់ផ្ដើមក្លាយជាមនុស្សម្នាក់ផ្សេងទៀតហើយ»
មនុស្សម្នាក់ៗតែងមានការផ្លាស់ប្ដូរ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការជះឥទ្ធិពលពីសំណាក់អ្នកជុំវិញខ្លួន ហើយអ្នកប្រហែលជាមិនដឹងនោះឡើយ ថា ខ្លួន ឯងនោះ ខុសប្លែកពីពេលមុនកម្រិតណា។ ខាងក្រោមនេះ អ្នកនឹងដឹងពីសញ្ញាខ្លះៗ បង្ហាញថា អ្នកចាប់ផ្ដើម ក្លាយជាមនុស្សម្នាក់ផ្សេងទៀត៖
១) អ្នកមិនសូវជាសប្បាយចិត្ត៖ មនុស្សដែលធ្លាប់តែសប្បាយចិត្ត ក្នុងការធ្វើអ្វីមួយ មនុស្សដែលធ្លាប់តែផ្ដល់ស្នាមញញឹមសម្រាប់ខ្លួន ឯង ។ តែហេតុអ្វីពេលនេះ អ្នកធ្វើអ្វីផ្ទុយទៅវិញ នេះ ហើយដែលបញ្ជាក់ថា ខ្លួន អ្នកបានកែប្រែទៅជាមនុស្សថ្មី នោះ។
២) ប្រៀបធៀបខ្លួនឯងទៅអ្នកដទៃ៖ ប្រសិនបើអ្នកស្រលាញ់នឹងជឿជាក់លើខ្លួន ឯង ពិតប្រាកដនោះ អ្នកគ្មានថ្ងៃប្រៀបធៀបខ្លួន ឯងទៅអ្នកដទៃឡើយ ព្រោះថា អ្នកមិនបានជឿលើអ្វីដែលខ្លួន មាននោះទេ អ្វីដែលអ្នកធ្វើគឺគ្រាន់ទេចង់យកឈ្នះ និងល្អជាងអ្នកដទៃប៉ុណ្ណោះ។
៣) មិនខ្វល់ពីខ្លួន ឯង៖ បើអ្នកមិនខ្វល់ពីខ្លួន ឯងទេ តើនរណាមកខ្វាយខ្វល់ជំនួសអ្នកនោះ? មានតែអ្នកប៉ុណ្ណោះដែលនៅជាមួយ ខ្លួន ឯង រហូតដល់ថ្ងៃស្លាប់។ វាជាសញ្ញាបញ្ជាក់ច្បាស់ណាស់ថា អ្នកចាប់ផ្ដើមលែងស្គាល់ខ្លួន ឯង បណ្ដើរៗ ដោយសារតែការព្រងើយកន្តើយដាក់ខ្លួន នេះឯង។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity.com