រឿងរ៉ាវប្លែកៗ ១០ចំណុចដែលអ្នកមិនដឹងពីប្រទេសកូរ៉េខាងជើង
ជាការពិតណាស់ ទោះបីយើងរស់នៅលើភពផែនដីតែមួយមែន តែមិនប្រាកដថា អ្វីៗ គឺមានដូចគ្នាទាំងអស់ទេ។ រឿងរ៉ាវ និងច្បាប់ទម្លាប់ក៏មានលក្ខណៈខុសៗគ្នាទៅតាមនោះដែរ ហើយ ខាងក្រោមនេះអ្នកនឹងបានដឹងពីចំណុចប្លែកៗ១០យ៉ាងរបស់ប្រទេសកូរ៉េខាងជើង៖
១) កញ្ឆាគឺស្របច្បាប់៖ វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលប្រទេសមានច្បាប់តឹងរ៉ឹងមួយចំនួនចាត់ទុកកញ្ឆានេះជាគ្រឿងជក់ខុសច្បាប់ខណៈដែល កូរ៉េខាងជើងគឺផ្ទុយ។ សារព័ត៌មាននេះដែលជាភស្តុតាងបញ្ជាក់កាន់តែច្បាស់ http://www.huffingtonpost.com/2013/10/08/marijuana-in-north-korea_n_4067341.html?utm_hp_ref=tw ។
[caption id="attachment_21535" align="aligncenter" width="600"] underworld111 / Thinkstock[/caption]
២) បោះឆ្នោត៥ដងក្នុងមួយអាណត្តិ៖ មានបក្សតែមួយប៉ុណ្ណោះសម្រាប់ប្រជាពលរដ្ឋធ្វើការជ្រើសរើស ហើយ អ្នកនឹងដឹងហើយ ថានរណាគេក្លាយជាមេដឹកនាំនោះ។
[caption id="attachment_21536" align="aligncenter" width="600"] Flickr: fljckr / Creative Commons[/caption]
៣) មិនសូវមានភ្លើងស្តុបនោះទេ ភាគច្រើនគឺប៉ូលិសចរាចរណ៍ជាអ្នកចាត់ចែង។
[caption id="attachment_21537" align="aligncenter" width="600"] Feng Li / Getty[/caption]
៤) មានស្តាតធំជាងគេលើលោកនៅទីនោះ៖ ស្តាតមួយឈ្មោះថា The Rungnado May Day អាចផ្ទុកចំណុះមនុស្សរហូតដល់ទៅ១៥០, ០០០នាក់ ហើយធ្លាប់ធ្វើជាម្ចាស់ផ្ទះកម្មវិធីធំៗជាច្រើនផងដែរ។
[caption id="attachment_21538" align="aligncenter" width="600"] Flickr: 46274125@N00 / Creative Commons[/caption]
៥) គេមានច្បាប់ពិន័យ រហូតដល់ទៅ៣ជំនាន់៖ ប្រសិនបើបុគ្គលម្នាក់នោះរកឃើញថា បានប្រព្រឹត្តបទល្មើស ខុសច្បាប់អ្វីមួយនោះ មិនមែនតែគេទេដែលមានកំហុស គឺ រួមទាំងជីដូនជីតា ឪពុកម្ដាយ និងកូនៗ ថែមទៀតផង។
[caption id="attachment_21539" align="aligncenter" width="600"] Keystone / Stringer / Getty[/caption]
៥) មានភូមិសិប្បនិមិត្តមួយនៅក្បែរព្រំដែនកូរ៉េខាងជើង និងខាងត្បូង៖ ភូមិនោះមានឈ្មោះថា Kijong-dong (Peace Village) ហើយបង្កើតឡើង ដើម្បីគំរាមកំហែងដល់កូរ៉េខាងត្បូង។
[caption id="attachment_21540" align="aligncenter" width="600"] en.wikipedia.org[/caption]
៦) គីមជុងអ៊ីលចាប់ខ្លួន អ្នកដឹកនាំរឿងដើម្បីមកថតរឿងឲ្យខ្លួន៖ អ្នកដឹកនាំរឿង រួមទាំងភរិយារបស់លោក ត្រូវបានលោកគីមជុងអ៊ីលចាប់ខ្លួន ដើម្បីបង្ខំ ឲ្យថតរឿងក្នុងសម័យកាលដែលលោកដឹកនាំ។
[caption id="attachment_21541" align="aligncenter" width="600"] Feng Li / Getty Images[/caption]
៧) ពួកគេបានប្រកាសថា អត្រាអ្នកចេះអាននិងសរសេរអក្សរគឺមានរហូតដល់ទៅ៩៩ភាគរយទូទាំងប្រទេស ។
[caption id="attachment_21542" align="aligncenter" width="600"] Feng Li / Getty Images[/caption]
៨) ការទៅសួរសុខទុក្ខសាកសពលោក គីមជុងអ៊ីល ដែលតាំងក្នុងមឈូសទឹកកក បានក្លាយទៅជារឿងដ៏គួរឲ្យចាប់អារម្មណ៍ជាងគេនៅកូរ៉េខាងជើង។
[caption id="attachment_21543" align="aligncenter" width="600"] Feng Li / Getty Images[/caption]
៩) នៅទីនោះ មានប៉ុស្តិ៍ទូរទស្សន៍តែ៣ ប៉ុណ្ណោះ ដែល២ប៉ុស្តិ៍គឺមាននៅចុងសប្ដាហ៍ ហើយ ១ប៉ុស្តិ៍ទៀត គឺមាននៅពេលយប់។
[caption id="attachment_21544" align="aligncenter" width="600"] Central Press / Stringer / Getty Images[/caption]
១០) ទីក្រុងតែមួយគត់របស់កូរ៉េខាងជើង គឺទីក្រុងព្យុងយ៉ាង អនុញ្ញាតឲ្យតែគ្រួសារអភិជនប៉ុណ្ណោះរស់នៅទីនោះ ហើយពេលនេះមានប្រជាជន៣លាននាក់ហើយរស់នៅទីនោះ៕
[caption id="attachment_21545" align="aligncenter" width="600"] Central Press / Stringer / Getty Images[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.buzzfeed.com