នេះគឺជាអាហារដែលអ្នកគួរញាំទាំងមុននិងបន្ទាប់ពីហាត់ប្រាណរួចដើម្បីសម្រកទម្ងន់ឲ្យមានប្រសិទ្ធភាព
ការហាត់ប្រាណមួយមុខពិតជាមិនទាន់គ្រប់គ្រាន់នោះទេ ប្រសិនបើអ្នកចង់សម្រកទម្ងន់ដោយមានប្រសិទ្ធភាពនិងមានសុខភាពល្អនោះ។ អ្នកក៏គួរតែដឹងអំពីអ្វីដែលអ្នកគួរញាំនៅមុនពេលហាត់ប្រាណ ក៏ដូចជាក្រោយពេលហាត់ប្រាណផងដែរ ព្រោះវានឹងរឹតតែធ្វើឲ្យពេលដែលអ្នកយកទៅហាត់ប្រាណមានតម្លៃដូចគ្នា៖
១) ញាំគ្រាប់ធញ្ញជាតិមុនពេលហាត់ប្រាណ៖ សឹងតែគ្រប់ប្រភេទនៃគ្រាប់ធញ្ញជាតិទៅហើយដែលមានជាតិប្រូតេអ៊ីនច្រើន ជាពិសេសគ្រាប់អាលម៉ុន ដែលមានសារធាតុល្អៗជាច្រើននៅក្នុងនោះ ដែលជំនួយឲ្យការហាត់ប្រាណរបស់អ្នករឹតតែទទួលបានផល។
២) នំប៉័ងគ្មានជាតិផ្អែមមុនពេលហាត់ប្រាណ៖ នេះប្រហែលជាអាហារដែលល្អបំផុតសម្រាប់អ្នកដែលរវល់គ្មានពេលបានរៀបចំរឿងម្ហូបអាហារព្រោះវាងាយស្រួលរក តែអ្នកហាមយកវាមកញាំជាមួយស្ករ ឬទឹកដោះគោជាដាច់ខាត ដោយនិយាយឲ្យខ្លីទៅគឺហាមជាមួយអ្វីដែលមានជាតិផ្អែមជាដាច់ខាត។
៣) ពងទាចៀនក្រឡុក និងទឹកក្រូចច្របាច់បន្ទាប់ពីហាត់ប្រាណរួច៖ ពងទាចៀនក៏ជាវិធីងាយស្រួលក្នុងការធ្វើផងដែរ ហើយថែមទាំងចំណាយពេលខ្លីថែមទៀតផង ដោយសារតែមានប្រូតេអ៊ីនច្រើន ជាតិហ្វៃប័រ និងវីតាមីន A, B, D ថែមទៀតផង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org