ហេតុអ្វី «រាល់ចំណុចចាប់ផ្តើមទាំង​អស់ គឺ​សុទ្ធ​តែ​លំបាក» ?​«រាល់ចំណុចចាប់ផ្តើមទាំងអស់ គឺសុទ្ធតែពិបាក» នេះជាសុភាសិតអាល្លឺម៉ង់។ សុភាសិតនេះចង់ប្រាប់យើងថា យើងមិនគួរឆាប់បោះបង់នោះទេពេលដែលយើងជួបការលំបាក។ រាល់បទពិសោធន៍ដំបូង គឺពិបាកខ្លាំង រកអ្វីមកប្រៀបផ្ទឹមស្ទើរតែពុំបាន។ សុភាសិតមួយនេះ ក៏ជួយរំលឹកយើងថា រាល់ពេលដែលយើងធ្វើអ្វីមួយថ្មី ការលំបាកគឺតែងតែមាន។ តែប្រសិនជាអ្នកមិនបោះបង់ទេ អ្វីៗនឹងប្រសើរឡើងនៅពេលក្រោយ ហើយលទ្ធផលដ៏អស្ចារ្យក៏អាចនឹងកើតឡើងថែមទៀតផង៕

X
5s